Leicester ​​ឈ្នះ​ Southampton ​​ដាច់៧​ពិន្ទុ​​​លើ​​​កំពូល​តារាង

​ក្រុម​កញ្ជ្រោង​ Leicester City ​បាន​យក​ឈ្នះ​លើ​ Southampton ​១-០ ទៀត​យប់​មិញ និង​បាន​នាំ​មុខ​គេ​៧​ពិន្ទុ​ដាច់​លើ​កំពូល​តារាង​ Premier League ខណៈ​ដែល​សល់​តែ​៦​ប្រកួត​ទៀត​ នឹង​បញ្ចប់​រដូវ​កាល។

 

Leicester ​​ឈ្នះ​ Southampton ​​ដាច់៧​ពិន្ទុ​​​លើ​​​កំពូល​តារាង

 

​១​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Leicester យប់​មិញ រក​បាន​ដោយ​ការ​តែត​របស់​ប្រធាន​ក្រុម​ Wes Morgan ​នៅ​នាទី​ទី​៣៨ បន្ទាប់​ពី Christian Fuchs ​បញ្ជូន​ឲ្យ។

 

ក្រុម​របស់​លោក​ Claudio Ranieri ​ឈ្នះ​៥​ប្រកួត ក្នុង​ចំណោម​៦​ប្រកួត​ចុង​ក្រោយ​។ បន្ទាប់​ពី​គូ​ប្រជែង​​យក​ពាន​ Tottenham Hotspur បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​ Liverpool កាល​ពី​ថ្ងៃ​សៅរ៍ មាន​ន័យ​ថា​ Leicester កាន់​តែ​មាន​សង្ឃឹម​ខ្ពស់​លើក​ពាន​ ហើយ​បើ​អាច​ឈ្នះ​៤​ប្រកួត​ទៀត​ នឹង​លើក​ពាន​តែ​ម្ដង៕

 

Leicester ​​ឈ្នះ​ Southampton ​​ដាច់៧​ពិន្ទុ​​​លើ​​​កំពូល​តារាង

 

Leicester ​​ឈ្នះ​ Southampton ​​ដាច់៧​ពិន្ទុ​​​លើ​​​កំពូល​តារាង

 

Leicester ​​ឈ្នះ​ Southampton ​​ដាច់៧​ពិន្ទុ​​​លើ​​​កំពូល​តារាង

 

Leicester ​​ឈ្នះ​ Southampton ​​ដាច់៧​ពិន្ទុ​​​លើ​​​កំពូល​តារាង

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc