ទូរសព្ទ​បត់​អេក្រង់​បាន​ ​របស់​ Samsung អាច​នឹង​ចេញ​លក់​​ឆ្នាំ​២០១៧

កន្លង​មក​​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​ថា​ក្រុមហ៊ុន​ Samsung នឹង​ដាក់​លក់​ទូរសព្ទ​ដែល​អាច​បត់​អេក្រង់​បាន​នៅ​ដើម​ឆ្នាំ​២០១៦​នេះ​ ប៉ុន្តែ​វា​ហាក់​មិន​បាន​កើត​ឡើង​សោះ។ ឥឡូវ​នេះ​មាន​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​​នឹង​ចេញ​លក់​នៅ​ឆ្នាំ​ក្រោយ​ឯ​ណោះ។

 

ទូរសព្ទ​បត់​អេក្រង់​បាន​ ​របស់​ Samsung អាច​នឹង​ចេញ​លក់​​ឆ្នាំ​២០១៧

 

បើ​តាម​របាយការណ៍​ថ្មី​ពី​ទឹក​ដី​កំណើត​របស់​ Samsung គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​អះអាង​ថា​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​​សង្វាក់​ផលិតកម្ម​ខ្នាត​ធំ​នៃ​ទូរសព្ទ​បត់​អេក្រង់​នៅ​​ត្រឹម​ចុង​ឆ្នាំ​នេះ​ ហើយ​​​នឹង​ផ្ដើម​​ដាក់​លក់​ឆ្នាំ​ក្រោយ។

 

​​​​​​របាយការណ៍​បាន​បញ្ជាក់​ថា​ដែរ​ថា​ទូរសព្ទ​បត់​អេក្រង់​​របស់​ Samsung នឹង​ជា​ទូរសព្ទ​អេក្រង់​៥​អ៊ីញ​ពេល​បត់​ ហើយ​នឹង​ប្រែ​ទៅ​ជា​៧​អ៊ីញ​នៅ​ពេល​លា​មក​វិញ៕

 

ចុច​អាន៖ ដាក់​ Galaxy S7 Edge ​ត្រាំ​​ក្នុង​កែវ​​ទឹក​១៦​ម៉ោង​ លទ្ធផល​ទៅ​ជា​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​