ចំណាយតែ​១៧០ដុល្លារ​ ​អាច​បំបែកលេខ​សម្ងាត់​ ​iPhone​ ​បាន​យ៉ាង​ងាយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ខាង​ប៉ូលិស​ ​FBI​ ​អាមេរិក​បាន​ប្រកាស​ថា​ពួក​គេ​អាច​បំបែក​លេខ​សម្ងាត់​របស់​ iPhone​ ​បាន​យ៉ាង​ជោគ​ជ័យ​ ​ទោះ​ជា​គ្មាន​ការ​ជួយ​ពី​ក្រុមហ៊ុន​ ​Apple ​ក៏​ដោយ​។​ ​ក្នុង​នោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គេហទំព័រ​ ​Dailymail​​ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ​FBI​ ​គ្រាន់​តែ​ប្រើ​នូវ​ឧបករណ៍​រាវ​លេខ​សម្ងាត់​ម្យ៉ាង​ដែល​មាន​តម្លៃ​តែ​ជាង​ ​១០០ដុល្លារ​តែ​ប៉ុណ្ណោះ​មក​បំបែក​លេខ​សម្ងាត់​ដែល​មាន​លើ​ ​iPhone​ ​បាន​យ៉ាង​ជោគ​ជ័យ​។​

 

ចំណាយតែ​១៧០ដុល្លារ​ ​អាច​បំបែកលេខ​សម្ងាត់​ ​iPhone​ ​បាន​យ៉ាង​ងាយ

 

​ឧបករណ៍​នោះ​មាន​ឈ្មោះ​ថា​ ​IP Box​ ​វា​ជា​ប្រភេទ​ឧបករណ៍​រាវ​លេខ​សម្ងាត់​ដែល​ត្រូវ​បាន​គេ​ផលិត​ឡើង​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ទី​ផ្សារ​ងងឹត​ ​ហើយ​ឧបករណ៍​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ច្បាប់​នៃ​សហរដ្ឋអាមេរិក​ហាម​មិន​ឲ្យ​ប្រើប្រាស់​​។​ ​ខណៈ​ដែល​​ ​IP Box​ ​ត្រូវ​បាន​ឃើញ​មាន​លក់​លើ​គេហទំព័រ ​fonefunshop.co.uk​ ​ក្នុង​តម្លៃ​តែ​ជាង​ ​១១៩ផោន ​តែ​ប៉ុណ្ណោះ (ប្រហែល​១៧០ដុល្លារ)​។​

 

ចំណាយតែ​១៧០ដុល្លារ​ ​អាច​បំបែកលេខ​សម្ងាត់​ ​iPhone​ ​បាន​យ៉ាង​ងាយ

 

ខាង​គេហទំព័រ​ ​dailymail ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ពួក​គេ​បាន​យក​ឧបករណ៍​នោះ​មក​ធ្វើ​តេស្ត​សាក​ល្បង​យ៉ាង​ជោគ​ជ័យ​ក្នុង​ការ​បំបែក​លេខ​សម្ងាត់​លើ​ ​iPhone​ ​5c​ ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 7 ​។​ ​លើស​ពី​នេះ​គេ​បាន​បញ្ជាក់​ថា​ IP Box មិន​ទាន់​អាច​បំបែក​លេខ​សម្ងាត់​របស់​​ iOS 9 បាន​នោះ​ទេ​៕​

 

 

អាន​បន្ត​ ​៖​  ត្រឹម​​មួយ​ថ្ងៃ​សោះ​ ឡាន​​ Tesla ម៉ូដែល​ថ្មី​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញជាង​ ១៨០ ០០០​គ្រឿង​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​dailymail