Aubameyang ថា​ខ្លួន​មាន​ថ្ងៃនេះ​ដោយសារ Klopp

Pierre-Emerick Aubameyang ខ្សែ​ប្រយុទ្ធ​ជួរមុខ Dortmund បាន​ប្រាប់​ថា​ខ្លួន​បាន​ជំពាក់​គុណ​លោក Jurgen Klopp ច្រើន​ណាស់​ នៅ​អំឡុង​ពេល​អ្នក​ទាំងពីរ​នៅ​ក្លឹប​ជាមួយ​គ្នា។

 

Aubameyang ថា​ខ្លួន​មាន​ថ្ងៃនេះ​ដោយសារ Klopp Aubameyang ថា​ខ្លួន​មាន​ថ្ងៃនេះ​ដោយសារ Klopp

 

 

ការ​និយាយ​បែប​នេះ​ធ្វើ​ឡើង​មុន​ពេល Dortmund ត្រៀម​ប៉ះ​ក្រុម Liverpool ដែល​កំពុង​ដឹកនាំ​ដោយ​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ខ្លួន​ លោក Jurgen Klopp ក្នុង​កម្មវិធី Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។

 

 

កីឡាករ​អន្តរជាតិ​របស់​ប្រទេស​ហ្គាបុង​កំពុង​ឡើង​ជើងខ្លាំង​ ក្រោយ​ទម្លាយ​សំណាញ់ទី​បាន ២៣ គ្រាប់​នៅ​រដូវ​កាល​នេះ។ ពាក់ព័ន្ធ​នឹង​ការ​វិល​មក​កាន់​ទឹកដី Signal Iduna Park សារ​ជា​ថ្មី​របស់​អតីត​អ្នកចាត់ការទូទៅ​របស់​ខ្លួន Aubameyang បាន​និយាយ​ថា៖ “ប្រកួត​រវាង Dortmund និង Liverpool គឺជា​ការ​ប្រកួត​ដ៏​សំខាន់។ ពួក​យើង​នឹង​បង្ហាញ Klopp ថា Dortmund បាន​ខំ​ប្រឹងប្រែង​ដើម្បី​ត្រឡប់​ទៅ​រក​ភាព​ជោគជ័យ​ដែល ក្រុម​ធ្លាប់​មាន ពី​មុន​មក។ ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​បាន​ជំពាក់​គុណ Kloppច្រើន​ណាស់។ វា​គឺជា​បទ​ពិសោធន៍​ ដ៏​ល្អ​បំផុត​ដែល​ធ្លាប់ ហ្វឹកហាត់ និង​បាន​រៀន​ជា​ច្រើន​ពី​គាត់។ ខ្ញុំ​មាន​ថ្ងៃនេះ​គឺ​ដោយសារ Klopp៕”

 

 

ចុច​អាន៖ គ្រូ Barcelona ថា MSN លេង​មិន​បាន​ល្អ​ ព្រោះ​​ទើប​តែ​មក​ពី​​​​ជួយ​ជម្រើស​ជាតិ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal