​គ្រូ​ស៊ីម៉ាក់​​​​ ថា​ ក្រុម​ខ្លួន​​ចាញ់​ Cambodian Tiger ៣-១ ​​ដោយ​សារ​អាជ្ញាកណ្ដាល​

​លោក ស៊ុំ វណ្ណា គ្រូ​បង្ហាត់​ក្រុម​បាល់ទាត់​​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) ​បាន​អះអាង​​ក្រោយ​ក្រុម​របស់​លោក​បរាជ័យ​ក្រោយ​ថ្វី​ជើង​ Cambodian Tiger ៣-១​​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦ ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​ថា​ ការ​​ចាញ់​នេះ​មក​ពី​អាជ្ញាកណ្ដាល​កាត់​ក្ដី​ខុស​ផ្ដល់​​បាល់​ពិន័យ​ ១១​ម៉ែត្រ​ដល់​​ក្រុម​ភ្ញៀវ។
 

 ​គ្រូ​ស៊ីម៉ាក់​​​​ ថា​ ក្រុម​ខ្លួន​​ចាញ់​ Cambodian Tiger ៣-១ ​​ដោយ​សារ​អាជ្ញាកណ្ដាល​​លោក ស៊ុំ វណ្ណា

 

​លោក ស៊ុំ វណ្ណា បាន​ឲ្យ​ដឹង​ថា​ ​​ការ​កាត់​ក្ដី​នេះ​គឺ​ខុស​ទាំង​ស្រុង​​ ពី​ព្រោះ​អ្នក​ចាំ​ទី​របស់​លោក​បាន​ហក់​ទៅ​ចាប់​បាល់​បាន​មុន​ មិន​មែន​ទៅ​ចាប់​ជើង​ខ្សែ​ប្រយុទ្ធ​របស់​ Tiger ឡើយ។ មិនមែន​តែ​លោក​ដែល​​មើល​ឃើញ​ដូច​នេះ ​ប្រិយមិត្ត​គ្រប់​រូប​ដែល​មើល​ការ​ប្រកួត​ផ្ទាល់​ និង​មើល​ការ​ប្រកួត​តាម​រយៈ​វីដេអូ Highlight​ ក៏​មើល​ឃើញ​កាន់​តែ​ច្បាស់។

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា ​​បន្ទាប់​ពី​ផ្ដល់​បាល់​ពិន័យ​ ១១​ម៉ែត្រ​ដល់​ក្រុម​​ភ្ញៀវ​រួច​មក​ កូន​ក្រុម​របស់​លោក​ហាក់​បែក​អារម្មណ៍​បាត់​បង់​ស្មារតី​លេង​ទាំង​ស្រុង​។ កត្តា​នេះ​ទើប​បណ្ដាល​ឲ្យ​ក្រុម​របស់​លោក​​ចាញ់​ក្រោម​ថ្វី​ជើង​ Cam- Tiger ​រហូរ​ដល់​ ៣-១។

 

​លោក​បន្ថែម​ថា ​ការ​និយាយ​បែប​នេះ​គ្រាន់​តែ​ចង់​ឲ្យ​សហព័ន្ធ​មេត្តា​​​ជួយ​កែតម្រូវ​ដល់​​​ ក្រុម​អាជ្ញាកណ្ដាល​​ត្រូវ​កាត់​ក្ដី​ឲ្យ​បាន​សុក្រឹត​​នា​ប្រកួត​បន្ទាប់ៗ។ បើ​មិន​ច្បាស់​គួរ​​ពិភាក្សា​ជា​មួយ​ជំនួយ​ការ​អាជ្ញាកណ្ដាល​ជាមុន​សិន ពី​ព្រោះ​បាល់​ពិន័យ​ ១១​ម៉ែត្រ​មួយ​គ្រាប់​ៗ អាច​ធ្វើ​ឲ្យ​ក្រុម​ម្ខាង​​​​ចាញ់​ដោយ​ភាព​​អ​​យុត្តិធម៌​បាន។

 

 ​គ្រូ​ស៊ីម៉ាក់​​​​ ថា​ ក្រុម​ខ្លួន​​ចាញ់​ Cambodian Tiger ៣-១ ​​ដោយ​សារ​អាជ្ញាកណ្ដាល​ស៊ីម៉ាក់ (ទឹក​ក្រូច​)

 

​​ក្រុម​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ចាប់​ផ្ដើម​ការ​ប្រកួត​​​ក្នុង​តង់​ទី​១​ធ្វើ​បាន​ល្អ​ជាង Cam- Tiger ​ដោយ​បង្កើត​ការ​វាយ​សម្រុក​បាន​យ៉ាង​ល្អ។ ចាប់​ផ្ដើម​តង់​ទី២ ​ម្ចាស់​ផ្ទះ​បាន​ទាត់​បាល់​បញ្ចូល​ទី​បាន​មួយ​​គ្រាប់​មុនដោយ​កីឡាករ អ៊ុន ជី។ ​ ក្រោយ​មក​​ភ្ញៀវ​ក៏​ទទួល​បាន​បាល់​ពិន័យ ១១​ម៉ែត្រ​តាម​ស្មើ​​ ១-១ ។ ​​​​​បន្ទាប់​ពី​ Cam- Tiger ​តាម​បាន​ស្មើ​ដោយ​គ្រាប់​បាល់​នេះ ស៊ីម៉ាក់​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​ រហូត​ធ្វើ​ឲ្យ​​ភ្ញៀវ បន្ថែម​ ពីរ​គ្រាប់​ទៀត​។ ចប់​ការ​ប្រកួត​ ស៊ីម៉ាក់​ ចាញ់ Cambodian Tiger ៣-១៕

 

សូម​ទស្សនា​វីដេអូ Highlight នៃ​ការ​ប្រកួត​ក្រុម​ទាំង​ពីរ៖

 

​តើ​ប្រិយមិត្ត​​គិត​ថា ការ​យល់​ឃើញ​របស់​គ្រូ​បង្វឹក​រូប​នេះ​ត្រឹម​ត្រូវ​ដែរ​ឬទេ​?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​