Messi បង្ហាញ​កាយវិការ​​ដ៏​ល្អ​ដល់​ Ronaldo ទោះ​ Barca ចាញ់

Lionel Messi ​​តារា​ឆ្នើម​ក្រុម​ FC Barcelona​ បាន​បង្ហាញ​កាយវិការ​ឲ្យ​ឃើញ​ថា ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ និង​ជា​​អ្នក​កីឡា​ដ៏​អស្ចារ្យ​ ទោះ​​បង្ហាញ​ទម្រង់​លេង​ពុំ​សូវ​បាន​ល្អ ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ ចាញ់​ Real Madrid ២-១ នៅ​ Nou Camp កាល​យប់​ថ្ងៃ​សៅរ៍​ក៏​ដោយ។

 

Messi បង្ហាញ​កាយវិការ​​ដ៏​ល្អ​ដល់​ Ronaldo ទោះ​ Barca ចាញ់

 

ក្រោយ​ចប់​ការ​ប្រកួត​ El Clasico ដ៏​ក្ដៅ​គគុក​ ​Messi បាន​ដើរ​សំដៅ​ទៅ​រក​ Cristiano Ronaldo ដែល​​មនុស្ស​ជា​ច្រើន​​តែង​យល់​ថា ពួកគេ​ជា​គូ​សត្រូវ​នឹង​គ្នា ដើម្បី​​និយាយ​អបអរ​សាទរ​ដល់​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដែល​បាន​​ឈ្នះ​ការ​ប្រកួត។

 

​​កាយវិការ​បែប​នេះ​ ស្រប​ពេល​ដែល​ Ronaldo គឺជា​អ្នក​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ Real ​ទៀត​នោះ គឺ​បង្ហាញ​​​ថា Messi ពុំ​ដែល​ចាត់​ទុក​ CR7 ជា​សត្រូវ​របស់​ខ្លួន​ឡើយ​ ហើយ​កន្លង​​មក​ កីឡាករ​វ័យ​២៨​ឆ្នាំ​ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា រូប​គេ​ពុំ​ដែល​​​គិត​ថា Ronaldo ជា​សត្រូវ​ទេ ពោល​គឺ​គ្រាន់​តែ​​ផ្ដោត​អារម្មណ៍​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ជួយ​ក្រុម​ Barca និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ប៉ុណ្ណោះ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Sport-English