​៣​ក្រុម​​​ចោល​ការ​ប្រកួត​ពាន​ Khmer Real Estate ​​​សប្តាហ៍​ទី​៣​

ក្រុម​​ Khmer United  ក្រុម Black Eagle និង​ក្រុម ​White Tiger ​​ទទួល​បាន​៣​ពិន្ទុ​​ទាំង​មិន​ស្រស់​ញើស​មួយ​តំណក់​ ខណៈ​ក្រុម​ Multi Media ដែល​ជា​ក្រុម​អ្នក​សារព័ត៌មាន​រក​បាន​៣​ពិន្ទុ​លើក​ដំបូង​នៃ​​សប្តាហ៍​ទី​៣​នៃ​ពាន​រង្វាន់​ពាក់​កណ្តាល​អាជីព​ Khmer Real Estate ។

​៣​ក្រុម​​​ចោល​ការ​ប្រកួត​ពាន​ Khmer Real Estate ​​​សប្តាហ៍​ទី​៣​ក្រុម Khmer United

 

ពូល​ A​ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​​ថា​ ក្រុម​ Khmer United ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្រុម​របស់​លោក​ គីម ហ៊ាង អ្នក​បង្កើត​ពាន​ Khmer Real Estate ​ទទួល​បាន​៣​ពិន្ទុ​ បន្ទាប់​ពី​​ RFL FC​ បោះបង់​ចោល​ការ​ប្រកួត​ពោល​គឺ​​ក្រុម​មួយ​នេះ​ជាប់​ទៅ​​លេង​កម្មវិធី​ផ្សេង​មួយ​ទៀត។ ជា​លទ្ធផល​ Khmer United ទទួល​បាន​ជ័យជម្នះ​ ៣-០ លើ​ក្រុម​ RFL FC។

ពូល​ B អ្នក​រៀប​ចំ​ការ​ប្រកួត​ក៏​បាន​ប្រាប់​ដែរ​ថា ​ក្រុម​ Ford​ និង​ក្រុម​ស្ថាបនា​​ក៏​​បោះ​បង់​ចោល​ការ​ប្រកួត​ដែរ​នៅ​សប្តាហ៍​ទី​៣​នេះ​ ដូច្នេះ​ Ford ត្រូវ​ចាញ់​ Black Eagle ៣–០ ​និង​ ស្ថាបនា​ក៏​ត្រូវ​​ចាញ់​ White Tiger ៣-០ ​ដែរ។

 

ងាក​ទៅ​ចាប់​អារម្មណ៍​ក្រុម​ Multi Media ដែល​សមាជិក​​ជា​​អ្នក​សារព័ត៌មាន​​ស្វែង​រក​ឃើញ​ជ័យជម្នះ​លើក​ដំបូង​បាន​ហើយ​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ Blue Dragon FC ដោយ​លទ្ធផល​ ៤-២ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​នេះ។

 

​៣​ក្រុម​​​ចោល​ការ​ប្រកួត​ពាន​ Khmer Real Estate ​​​សប្តាហ៍​ទី​៣​ក្រុម YFC (ក្រហម) លត់​ White Bird FC (ខៀវ) ១០-០

 

លទ្ធផល​ពាន​​ Khmer Real Estate ​សប្តាហ៍​ទី​៣
ពូលA
ថ្ងៃ​ទី​២​ មេសា ២០១៦​
DN Youth FC ២-២​ V.Train
Media FC ៤-២​ Blue Dragon FC

ថ្ងៃ​ទី​៣​ មេសា ២០១៦
Good Hill FC ១-០ Nissay FC
Puokmak United FC ៧-១ HHK
YFC ១០-០ White Bird FC
RFL FC ០-៣ Khmer United

 

ពូលB
​ថ្ងៃ​ទី​២ មេសា ២០១៦​
Black Eagle ៣-០ Ford
White Tiger ៣-០ ស្ថាបនា

ថ្ងៃ​ទី​៣ មេសា ២០១៦​
V.K United ៣–០ Konkhmer
អាកាសចរណ៍ស៊ីវិល ៦-៣ ព្រៃសាលា
Anvaya ២-១ បាសាក់
រុក្ខា​កីឡា ១-៣​ EDC​​

 

អត្ថបទ៖ ជាន ចាន់រ៉ា