ថៃ​អញ្ជើញ​ជម្រើស​ជាតិ​ក្រូអាត មក​លេង​ពាន King’s Cup

សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​ថៃ​បាន​ធ្វើការ​អញ្ជើញ​ជា​ផ្លូវការ​ទៅ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត ដើម្បី​មក ចូលរួម​ប្រកួត​​ពាន​រង្វាន់​ព្រះមហាក្សត្រ​ថៃ ឬ King’s Cup ជា​លើក​ទី​៤៤ ក្នុងឆ្នាំ២០១៦នេះ។

 

ថៃ​អញ្ជើញ​ជម្រើស​ជាតិ​ក្រូអាត មក​លេង​ពាន King’s Cup ថៃ​អញ្ជើញ​ជម្រើស​ជាតិ​ក្រូអាត មក​លេង​ពាន King’s Cup

 

 

ក្រោយ​ពី​ឡើង​ទៅ​ជុំ​ទី​៣​នៃ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាស៊ី​ ថៃ​កំពុង​ត្រៀម​រៀប​ចំ​ការប្រកួត King’s Cup ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣ ទល់ទី៥ ខែ​មិថុនា នៅ​ទីក្រុង​បាងកក ដោយ​អញ្ជើញ​ក្រូអាត​ដែល​ជា​ក្រុម​កំពូល​មួយ​នៅ​អឺរ៉ុប​មក​ចូលរួម។

 

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត​ ក្រោម​ការ​ដឹកនាំ​របស់​លោក Ante Čačić បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន រង្វាន់ Euro ដែល​នឹង​ធ្វើការ​ប្រកួត​នៅ​ប្រទេស​បារាំង។ ពួកគេ​បច្ចុប្បន្ន កាន់​លេខ​១៨ ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA។ បើសិន​ជា​ក្រូអាត​ព្រម​មក តាម​ការ​អញ្ជើញ នោះ​វា​គឺជា​លើកដំបូង​ហើយ ក្នុង​រយៈ​ពេល ៩ឆ្នាំ សម្រាប់​ថៃ ដែល​មាន​ឱកាស​លេង​ទល់​នឹង​ក្រុម​កំពូល ដែល​មាន​ចំណាត់ថ្នាក់ FIFA ខ្ពស់​ជាង​លេខ​២០ បន្ទាប់​ពី​ពួកគេ​ធ្លាប់​ប៉ះ​ក្រុមជម្រើសជាតិ​ហូឡង់​ម្តង​កាល​ពី​ឆ្នាំ ២០០៧៕

 

 

ចុច​អាន៖ James ​អាច​មាន​បញ្ហា​ជាមួយ​ Real ​ដោយសារ​​សម្ដី​នៅ​ក្រុម​ជម្រើស​ជាតិ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ FFT