ហុក សុចិត្រា ​ជា Top Scorers ​នៅ KMH Champions League ​បណ្ដោះអាសន្ន​

ពាន​រង្វាន់ KMH Champions League ​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ប្រកួត​បញ្ចប់​វគ្គ​១៦​ក្រុម​កាល​ពី​ល្ងាច​មិញ​នេះ។ ដោយ​គិត​ត្រឹម​វគ្គ​នេះ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ​ខ្សែ​ប្រយុទ្ធ ហុក សុចិត្រា ​របស់​ក្រុម ​Posenchey FC ​រក​បាន​១២​គ្រាប់។

 

ហុក សុចិត្រា ​ជា Top Scorers ​នៅ KMH Champions League ​បណ្ដោះអាសន្ន​

 

គិត​មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ (HPL FC , Pisnoka FC  , GCS United , Posenchey FC , Anachak Baitong , Salt FC , Home Sport FC , The Orange Storm FC) អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ហុក សុចិត្រា ​កំពុង​នាំ​មុខ​គេ​ក្នុង​នាម​ជា Top Scorers ​ដោយ​រក​បាន​១២​គ្រាប់​មក​ហើយ តាម​ពី​ក្រោយ​ដោយ​កីឡាករ ខេង សុផាន់ណា ​រក​បាន​១០​គ្រាប់​លេង​នៅ​ក្រុម Rolling FC (ក្រុម​នេះ​ធ្លាក់​បាត់​ទៅ​ហើយ​)។

 

កីឡាករ​ជើង​ចាស់ ហុក សុចិត្រា ​នៅ​តែ​មាន​សមត្ថភាព​ញាក់​បាល់​ស៊ុត​ល្អ​ដដែល បើ​ទោះ​បី​ជា​លោក​មាន​អាយុ​ច្រើន​ហើយ​ក៏​ដោយ។ តួ​យ៉ាង​ដូច​កាល​ប្រកួត​ជាមួយ​ក្រុម ​Svay Rieng Legend FC ​លោក សុចិត្រា ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៦​គ្រាប់​ឯ​ណោះ ក្នុង​ជ័យជម្នះ​ ១២-៣។ ចំពោះ​ប្រាក់​រង្វាន់​ក្នុង​ពាន​កិត្តិយស​នេះ​គឺ​អ្នក​ដែល​ជា Top Scorers ​នឹង​ទទួល​បាន​១៥០​ដុល្លារ ។

 

ហុក សុចិត្រា ​ជា Top Scorers ​នៅ KMH Champions League ​បណ្ដោះអាសន្ន​

 

ពាន​រង្វាន់​ KMH Champions League ​ជា​ពាន​រង្វាន់​មួយ​ដែល​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ​នេះ​ទេ ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​បាល់​ទាត់​ខ្មែរ​ឱ្យ​កាន់​តែ​រីក​ចំរើន។ ជា​ពិសេស​ផ្ដល់​ឱកាស​ឱ្យ​កូន​ខ្មែរ​ បង្ហាញ​សមត្ថភាព​ដែល​ពួកគេ​មាន​នៅ​តាម​តំបន់​នានា ក៏​ដូចជា​ក្រុម​បាល់ទាត់​មិន​ទាន់​អាជីព ឱ្យ​បាន​ស្គាល់​ការ​ប្រកួត ​មាន​លក្ខខណ្ឌ​ស្ដង់​ដារ​មួយ។ ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​នេះ​គឺ ​លេខ​មួយ​នឹង​ទទួល​បាន ៣​ពាន់​ដុល្លារ អម​ដោយ​ពាន​តម្កល់​មួយ ឯ​លេខ​២ ទទួល​បាន ១៥០០​ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ៕

 

 

អត្ថបទ៖ មុន្នី រម្យ