ការ​ព្រមាន​ពី​​រលក​ស៊ូណាមី​ បន្ទាប់​ពី​មាន​ការ​រំជួយ​ដី​កម្រិត​​​៦.៩​នៅ​កោះ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​

ការ​ព្រមាន​ពី​​រលក​ស៊ូណាមី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែ មេសា​ បន្ទាប់​ពី​មាន​ការ​រំជួយ​ដី​កម្រិត​​​៦.៩​នៅ​តាម​ជួរ​កោះVanuatu​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ អ្នក​ជំនាញ​​នៅ​មជ្ឈមណ្ឌល​ដែល​សិក្សា​និង​ធ្វើ​ការ​ជូន​ដំណឹង​ពី​រលក​ស៊ូណាមី​នៅ​ប៉ាស៊ីហ្វិក​ បាន​លើក​ឡើង​​ថា​ រលក​ស៊ូណាមី​អាច​នឹង​កើត​មាន​ក្នុង​ប្រវែង​៣០០គីឡូម៉ែត្រ​នៃ​ជួរ​កោះ​នេះ ដែល​មាន​បណ្ដុំ​កោះ​ចំនួន​៨០​កោះ​​ និង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​១,៣០០ គីឡូម៉ែត្រ។

ទោះ​ជា​យ៉ាង​ណា​ នៅ​ពេល​បន្ទាប់​មក​ ក្រុម​អ្នក​ជំនាញ​ដដែល​បាន​​ធ្វើ​ការ​កែប្រែ​លើ​ការ​វាយតម្លៃ​ពី​ដំបូង​របស់​ខ្លួន​វិញ​ ដោយ​បាន​បញ្ជាក់​ថា​​ តាម​ទិន្នន័យ​ដែល​មាន​ទាំង​អស់​ ការ​គំរាម​កំហែង​ពី​រលក​ស៊ូណាមី​ត្រូវ​បាន​បញ្ចប់​ហើយ​ ពោល​គឺ​មិន​អាច​កើត​មាន​រលក​ស៊ូណាមី​នោះ​ទេ​។

បន្ទាប់​ពី​ហេតុការណ៍​រំជួយ​ដី​នៅ​ជួរ​​កោះ​នេះ​ រហូត​ដល់​មាន​ការ​ព្រមាន​ពី​ការ​កើត​មាន​រលក​ស៊ូណាមី​នោះ​ មិន​មាន​ការ​រាយការណ៍​ពី​ការ​ខូច​ខាត​ណាមួយ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ថា​ ការ​រំជួយ​ដី​នៅ​ក្នុង​តំបន់​នេះ​ គឺ​ជា​រឿង​ធម្មតា​ ហើយ​ពេល​ខ្លះ​មាន​កម្រិត​នៃ​ការ​ញ័រ​ខ្លាំង​ ប៉ុន្តែ ​មិន​បាន​បង្ក​ជា​រលក​ស៊ូណាមី​នោះ​ទេ​។ ជាក់​ស្ដែង​ ការ​រំជួយ​ដី​កម្រិត​៧.៣​ នៅ​តំបន់​ជួរ​កោះ​ Vanuatu នេះ​កាល​ពី​ខែ​តុលា​ និង​កម្រិត​៦.៣ កាល​ពី​ខែ​ធ្នូ​នោះ មិន​មាន​បង្ក​ជា​ការ​ខូច​ខាត​អ្វី​នោះ​ទេ​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • ការ​ព្រមាន​ពី​​រលក​ស៊ូណាមី​ បន្ទាប់​ពី​មាន​ការ​រំជួយ​ដី​កម្រិត​​​៦.៩​នៅ​កោះ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:វីដេអូ
Tags: