អាជ្ញាធរ​ថៃ​​ហាម​ឃាត់​កាំភ្លើង​​​បាញ់​ទឹក​ធំ​ៗ​​​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

​​​​មន្ត្រី​អាជ្ញាធរ​​​ក្នុង​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ កំពុង​ចាត់​វិធានការ​​សព្វ​បែប​​យ៉ាង​​​​​ដើម្បី​​​សន្សំ​​សំចៃ​ទឹក​​​​​​ជា​ពិសេស​​នា​ថ្ងៃ​សង្ក្រាន្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ ដោយ​សារ​​វិបត្តិ​គ្រោះ​រាំង​ស្ងួត​ក្នុង​ប្រទេស​នេះ។

 

អាជ្ញាធរ​ថៃ​​ហាម​ឃាត់​កាំភ្លើង​​​បាញ់​ទឹក​ធំ​ៗ​​​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ
 

តាម​​ Bangkok Coconuts លោក​ Wanlop Suwandee ​​ប្រធាន​​ទី​ប្រឹក្សា​​​អភិបាល​​ក្រុង​បាងកក​​​បាន​ជំរុញ​​​ឲ្យ​ប្រជាជន​ថៃ​ប្រើ​ប្រាស់​​​ដប​ស្រ្ពៃ​បាញ់​ទឹក​​ជំនួស​ឲ្យ​​​​ការ​ប្រើ​កាំ​ភ្លើង​បាញ់​ទឹក​វិញ​​​​ក្នុង​​ការ​លេង​អបអរ​​សាទរ​​ថ្ងៃ​សង្ក្រាន្ត​ខាង​មុខ​ដោយ​អាច​សន្សំ​សំចៃ​ទឹក​បាន​​​ខ្លះ។ ចំណែក​​កាំភ្លើង​បាញ់​ទឹក​​ធំ​ៗ​​ត្រូវ​បាន​ហាម​ឃាត់។

 

ចំពោះ​វិធានការ​ខាង​លើ​​​នោះ អាជ្ញាធរ​ប្រទេស​ថៃ​​ក៏​បាន​សម្រេច​​បន្ថយ​ថ្ងៃ​​និង​ម៉ោង​លេង​​បាញ់​ទឹក​​ផង​ដែរ​ ដោយ​បន្ថយ​ការ​លេង​ត្រឹម​ពី​រយៈ​ពេល​៤​ថ្ងៃ​​មក​ត្រឹម​៣​ថ្ងៃ និង​អនុញ្ញាត​ឲ្យ​​លេង​​​​ត្រឹម​ម៉ោង​៩​ម៉ោង​យប់។ ដោយ​ឡែក​​​ការ​ចាក់​​ភ្លេង​​​ឮ​ខ្លាំង​​ៗ​​​ក៏​ត្រូវ​បាន​ហាម​ឃាត់​​​ផង​ដែរ។ នេះ​បើ​យោង​តាម​ សារព័ត៌មាន​ថៃ Matichon៕

 

អាជ្ញាធរ​ថៃ​​ហាម​ឃាត់​កាំភ្លើង​​​បាញ់​ទឹក​ធំ​ៗ​​​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

 អាជ្ញាធរ​ថៃ​​ហាម​ឃាត់​កាំភ្លើង​​​បាញ់​ទឹក​ធំ​ៗ​​​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

ចុចអាន៖  អាជ្ញាធរ​ថៃ​ជំរុញ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ទឹក​ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ ព្រោះ​​គ្រោះ​រាំង​ស្ងួត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokcoconuts, matichon​

​​​​​