ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

​​នៅ​រៀង​រាល់​​ថ្ងៃ​អាទិត្យ​ទី​មួយ​​នៃ​ខែ​​​​មេសា ​​​​​​ប្រជាជន​ជប៉ុន​​តែង​​តែ​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ​​តាម​ផ្លូវ​​សាធារណៈ​​ក្នុង​​ទីក្រុង​ធំ​ៗ​ ​ដែល​​គេ​គិត​​ថា​​ជា​ពិធី​បុណ្យ​​ចម្លែក​​មួយ​កើត​មាន​​​​​នៅ​លើ​ពិភព​លោក​។

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

សម្រាប់​ឆ្នាំ​ ២០១៦​ ​​ ​ពិធី​​បុណ្យ​​​​​ដ៏​កម្រ​​នេះ​​​​ធ្វើ​​ឡើង​នៅ​ថ្ងៃ​​អាទិត្យ​​ទី ៣​ ​​មេសា​​​ម្សិលមិញ​ ​ដោយ​​មាន​​អ្នក​ចូល​រួម​​ស្រី​ ប្រុស​ ​ក្មេង​ចាស់ កំលោះ​ ក្រមុំ​​​យ៉ាង​ច្រើន​កុះករ។​ ក្នុង​​ពិធី​ខាង​លើ​ ​​គេ​ឃើញ​​​មាន​លិង្គ​សិប្បនិមិត្ត​​ដ៏​ធំ​ៗ​​​ចំនួន​ ៣​​ប្រភេទ​ ​​ធ្វើ​ពី​​​​ដែក​ថែប​​ និង​​ឈើ​ ​​​ត្រូវ​​បាន​​គេ​​ដង្ហែ​​ជុំ​វិញ​​ទីក្រុង​​កាវ៉ាសាគី​ ​រួច​ចូល​វិហារ​ Kanayama ​​ដើម្បី​​​​ជា​ការ​រំលឹក​ដឹង​គុណ​​ដល់​លិង្គ ​​ដែល​បង្កើត​​មនុស្ស​គ្រប់​គ្នា​​ឲ្យ​រស់​​​រាន​ដល់​ថ្ងៃ​នេះ។

ពិធីបុណ្យ​​នេះ​​​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ “Shinto Kanamara Matsuri” ឬ “Penis Festival” ​ដោយ​​អ្នក​ចូល​រួម​​ក្មេង​ ចាស់​​ ស្លៀក​ពាក់​​​ឈុត​ប្រពៃណី​ជប៉ុន​​​គីម៉ូណូ ​ថែម​ទាំង​ហូប​​ស្ករគ្រាប់​ និង​​ការ៉េម​​​​រូប​រាង​ជា​លិង្គ​ទៀត​ផង។

ចាស់​​ព្រឹទ្ធាចារ្យ​​​​ម្នាក់​​​នៃ​​វិហារ​ Kanayama ​និយាយ​ថា​ “​​វា​មិន​មែន​ជា​ពិធី​បុណ្យ​លេង​សើច​ឡើយ​។ ​ប្រសិន​​បើ​​ក្មេង​​​​ៗ​ មិន​ធ្លាប់​​ឃើញ​​​​លិង្គ​​​ទេ ​​ពួកគេ​​​​នឹង​​ភ័យ​ខ្លាច​​ពេល​​​​​​​រួម​ភេទ”។ ​លើស​​ពី​នេះ​ទៀត មនុស្ស​ជាច្រើន​​បាន​​ចូល​ទៅ​បួងសួង​​​​មុខ​​លិង្គ​​សិប្បនិមិត្ត​​ សុំ​​សេចក្ដី​សុខ​ និង​ឲ្យ​ព្រះ​​តាម​​ជួយ​ថែ​ពួកគេ​ផង​ដែរ​៕

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

 

ជប៉ុន​​ប្រារព្ធ​​ពិធី​បុណ្យ​​ដង្ហែ​លិង្គ ​អ្នក​ចូល​រួម​ភ្លូក​ទឹក​ភ្លូក​ដី

 

ចុចអាន៖ ប្រជាជន​​ជប៉ុន​ជាង​ ៣ម៉ឺន​នាក់​​​​​​​មាន​អាយុ​១០០​ឆ្នាំ​ នៅ​ឆ្នាំ​២០១៥​

ចុចអាន៖ ​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

ចុចអាន៖ ជប៉ុន​រក​ឃើញ​ស្ត្រីម្នាក់​ក្នុង​ចំណោម​៣នាក់ ​ត្រូវ​យាយី​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើការ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Japantimes