ប៉េកាំង​​​ជម្រុញ​​​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចុះ​សព​​​និង​សែន​ផ្នូរ​​​ដោយ​មិន​បំពុល​បរិស្ថាន

ទី​ក្រុង​ប៉េកាំង ​ប្រទេស​ចិន​នឹង​​ជំរុញ​ឲ្យ​​​​មាន​ការ​​ធ្វើ​​​ផ្នូរ​តូច​ៗ​​​ និង​​ពិធី​បញ្ចុះ​សព​​ពុំ​មាន​ការ​​បំពុល​ដល់​បរិស្ថាន​​ ដោយ​ព្យាយាម​ណែ​នាំ​ប្រជាជន​​ឲ្យ​ឈប់​ជួល​​​​​​​ទី​តាំង​បញ្ចុះ​សព​ធំ​ៗ​សម្រាប់​សាច់​ញាតិ​​ដែល​បាន​ស្លាប់​ទៅ។ នេះ​បើ​តាម​​មន្ត្រី​អាជ្ញាធរ​​ក្រុង​ប៉េកាំង​។

 

ប៉េកាំង​​​ជម្រុញ​​​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចុះ​សព​​​និង​សែន​ផ្នូរ​​​ដោយ​មិន​បំពុល​បរិស្ថាន
 

តាម​សារព័ត៌មាន​ China Daily ក្រុម​អ្នក​ចាត់​ចែង​​​រៀប​ចំ​​​ពិធី​បញ្ចុះ​សព​​ក្នុង​ទី​ក្រុង​ប៉េកាំង​​​​នឹង​ធ្វើ​តាម​ផែន​ការ​​​​​ខាង​លើ​រយៈ​ពេល​​៥​ឆ្នាំ​របស់​​អាជ្ញាធរ​ក្រុង​ប៉េកាំង ។ ដោយ​សារ​តែ​​​​​​ទី​ក្រុង​​សំបូរ​មនុស្ស​រស់​នៅ​ ទី​កន្លែង​ចង្អៀត​​​​ និង​មាន​ការ​បំពុល​​ទី​ក្រុង​នៅ​ពេល​អុជ​សែន​​​ផ្នូរ​ផង​នោះ អាជ្ញាធរ​​​​​​​កំពុង​រៀប​ចំ​​ឲ្យ​ប្រជាជន​​​គោរព​សែន​ផ្នូរ​​ដោយ​វិធី​ថ្មី គឺ​​ដាក់​បាច់​ផ្កា​ជំនួស​ការ​ដុត​សែន​ និង​ការ​បញ្ចុះ​សព​ក្នុង​សមុទ្រ​ជា​បណ្ដើរ​ៗ។

 

តាម​មន្ត្រី​​ផ្នែក​​នាយកដ្ឋាន​​កិច្ចការ​ស៊ីវិល លោក ​Li Hui បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​​ក្រុង​ប៉េកាំង​នឹង​​តម្រូវ​ឲ្យ​​​រៀប​ចំ​ទុក​ដាក់​​​​ធាតុ​​បូជា​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផង​ដែរ។ អាជ្ញាធរ​ក្រុង​​ផ្ដល់​ជូន​មួយ​​​គ្រួសារ ៤​ពាន់​យាន់ (៦១១​ដុល្លារ) សម្រាប់​ការ​ជ្រើស​រើស​យក​ការ​បញ្ចុះ​​សព​បង​ប្អូន​សាច់​ញាតិ​ក្នុង​សមុទ្រ។​​​​​​​​

 

​គួរ​បញ្ជាក់​ថា ​​នៅ​ក្នុង​ប្រពៃណី​​ជន​ជាតិ​ចិន​ ជឿ​ថា​ព្រលឹង​អ្នក​ស្លាប់​​​​នឹង​ទៅ​កាន់​សុគតិភព​​​ប្រសិន​បើ​​សាកសព​ពួក​គេ​​បញ្ចុះ​​ក្នុង​ដី​។ ផ្នូរ​​​សាក​សព​ធំ​ៗ​​​​​ជា​តំណាង​នៃ​ឋានៈ​ខ្ពង់​ខ្ពស់​​និង​​បង្ហាញ​ពី​​​ជីវភាព​របស់​​កូន​ចៅ​សាច់​ញាតិ​ផង​ដែរ៕

 

ប៉េកាំង​​​ជម្រុញ​​​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចុះ​សព​​​និង​សែន​ផ្នូរ​​​ដោយ​មិន​បំពុល​បរិស្ថាន
ប៉េកាំង​​​ជម្រុញ​​​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចុះ​សព​​​និង​សែន​ផ្នូរ​​​ដោយ​មិន​បំពុល​បរិស្ថាន

កន្លែងបញ្ចុះសពមួយកន្លែងនៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន អំឡុងពេលបុណ្យ ឆេង ម៉េង

 

ចុចអាន៖  វិធី​ចម្លែក​ៗ៦​យ៉ាងដើម្បី​វាស់​​កម្រិត​សម្រស់​​​នៅ​ចិន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ chinadaily, telegraph

​​​​​​​​