ងួន ចាន់ដេវីត រងការ​រិះគន់​ ​​ចម្លង​ស្ទ៊ីល​​សាក់​តារា​កូរ៉េ G-Dragon

ងួន ចាន់ដេវីត (G-Devith) ដែល​ជា​អ្នក​ចម្រៀង​និង​អ្នក​និពន្ធ​បទ​ភ្លេង​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​រិះ​គន់​ថា​គ្មាន​ភាព​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន ព្រោះ​បាន​ចម្លង​ស្ទ៊ីលសាក់​របស់ G-Dragon ស្ទើរ​តែ​៨០%។

 

ងួន ចាន់ដេវីត រងការ​រិះគន់​ ​​ចម្លង​ស្ទ៊ីល​​សាក់​តារា​កូរ៉េ G-Dragon

 

ដើមចម​នាំ​មាន​ការ​រិះគន់ ក៏​ព្រោះ​តែ​ថ្មីៗ​នេះ ដេវីត បាន​បង្ហោះ​រូប​សាក់​ថ្មី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​រិះ​គន់​ថា អ្នក​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​រូប​នេះ​បាន​លួច​ចម្លង​ស្ទ៊ីល​សាក់​ស្ទើរ​តែ​ទាំង​ស្រុង​ពី G-Dragon តារា​កូរ៉េ​ត្រូវ​បាន​ទស្សនាវដ្ដី TIMEរបស់​អាមេរិក​ជ្រើស​រើស​ដើម្បី​ដណ្ដើម​នាម​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ជាង​គេ​លើ​លោក​ទាំង​១០០​សម្រាប់​ឆ្នាំ​២០១៦។

 

ជុំ​វិញ​បញ្ហា​នេះ ដេវីត បាន​ប្រាប់​ថា ការ​ពិត​ខ្លួន​ចូល​ចិត្ត​មេ​ក្រុម​ BIGBANG ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ខាង​ត្បូង (K-POP) តាំង​ពី​មិន​ទាន់​ចូល​សិល្បៈ​មក​ម្ល៉េះ។ “ខ្ញុំ​មិន​បាន​ប្រកែក​ជាមួយ​ពួក​គាត់​ទេ​ហើយ​អ្នក​គាំទ្រ​ខ្ញុំ​មួយ​ចំនួន​ធំ​ក៏​គាត់​យល់​ពី​ខ្ញុំ​ដែរ​សម្រាប់​រឿង​សាក់​ហ្នឹង”។ ដេវីត ថ្លែង​មក​កាន់ Sabay។

 

ងួន ចាន់ដេវីត រងការ​រិះគន់​ ​​ចម្លង​ស្ទ៊ីល​​សាក់​តារា​កូរ៉េ G-Dragon

 

ងួន ចាន់ដេវីត រងការ​រិះគន់​ ​​ចម្លង​ស្ទ៊ីល​​សាក់​តារា​កូរ៉េ G-Dragon

 

ងួន ចាន់ដេវីត រងការ​រិះគន់​ ​​ចម្លង​ស្ទ៊ីល​​សាក់​តារា​កូរ៉េ G-Dragon

 

អត្ថបទ៖ SAMEDY

រូបថត៖ ហ្វេសប៊ុក G-Davith​​​​​​​​​