តា​ម៉ាប់​ត្រៀម​ដឹកនាំ​រឿង​ថ្មី ក្រោយ​រឿង ​“The Bodyguard” ចាប់​បញ្ចាំង

តារា​សម្ដែង​ជើង​ចាស់​ហុងកុង Sammo Hung ដែល​គ្រប់​គ្នា​តែង​ហៅ​ តា​ម៉ាប់ បាន​​ទៅ​ដល់​តៃប៉ិ ​កាល​ពី​សប្ដាហ៍​មុន ដើម្បី​សម្ពោធ​បញ្ចាំង​រឿង​ “The Bodyguard” ដែល​ជា​ស្នាដៃ​ដឹកនាំ​ដំបូង​របស់​លោក ក្នុង​រយៈ​ពេល​១៧ឆ្នាំ​ចុង​ក្រោយ​។

 

តា​ម៉ាប់​ត្រៀម​ដឹកនាំ​រឿង​ថ្មី ក្រោយ​រឿង ​“The Bodyguard” ចាប់​បញ្ចាំង

 

ក្នុង​សន្និសីទកាសែត តារា​វ័យ​៦៤​ឆ្នាំ​បាន​និយាយ​ពី​ជីវិត​លោកជា​​តារា​ទាំង​នៅ​ផ្ទះ​និង​ក្នុង​រឿង​ថា​៖”​ខ្ញុំ​ស្រលាញ់​ចៅ​ៗ​ទាំង​២​​និង​ប្រពន្ធ​ខ្លាំង​ណាស់។ ខ្ញុំ​តែង​ធ្វើ​អាហារ​ពេល​ព្រឹក​សម្រាប់​ភរិយា​ ពេល​ដែល​ទំនេរ​ពី​ការងារ”។

 

Sammo បាន​បន្ថែម​ថា​ “The Bodyguard” ជា​ភាពយន្ត​ដំបូង​ដែល​​លោកដឹកនាំ​សម្ដែង​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​១៧​ឆ្នាំ។ ហើយ​លោក​ក៏​​បាន​ត្រៀម​រៀបចំ​​រួចរាល់​ហើយ​សម្រាប់​ភាពយន្ត​បន្ទាប់។ ​វា​នឹង​​ត្រៀម​ថត​រយៈពេល​១៧​ខែ​ទៀត។ ព្រោះ​ពេលនេះ​លោក​កំពុង​រវល់​ជួយ​មើល​ការងារ​ក្រុមហ៊ុន​របស់​កូន ហើយ​លោក​ក៏​ចង់​ចំណាយ​ពេល​ខ្លះ​ជាមួយ​គ្រួសារ​ដើម្បី​វិស្សមកាល​ផង​ដែរ។

 

“The Bodyguard”​គឺ​ជា​ការ​សហការ​គ្នា​ជា​ថ្មី​រវាង​ Andy Lau និង Sammo Hung បន្ទាប់​ពី​តារា​ទាំង​ពីរ​ដួង​បាន​សម្ដែង​រួម​គ្នា​ក្នុង​រឿងសាម​កុក​ “Three Kingdoms: Resurrection of the Dragon” តាំង​ពី​៨​ឆ្នាំ​មុន ៕

 

តា​ម៉ាប់​ត្រៀម​ដឹកនាំ​រឿង​ថ្មី ក្រោយ​រឿង ​“The Bodyguard” ចាប់​បញ្ចាំង

 

តា​ម៉ាប់​ត្រៀម​ដឹកនាំ​រឿង​ថ្មី ក្រោយ​រឿង ​“The Bodyguard” ចាប់​បញ្ចាំង

 

ចុចអាន៖អាម៉ាប់ និង​លីតឺហួរ បញ្ចប់​ការ​ថត​រឿង “Old Guard” ដោយ​ជោគជ័យ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ toggle