រឿង”អាកុក​អាច្រវា” ឱ្យ​សិស្ស​និស្សិត​ទស្សនា​ដោយ​សេរី​ស្អែក​នេះ

ស្អែក​នេះ​រឿង”អាកុក​អាច្រវា” នឹង​បើក​ឱ្យ​សិស្ស​និស្សិត​ចូល​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ចំនួន ៣០០ នាក់​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ចាប់​ពី​ម៉ោង ៤:៣០នាទី​រសៀល។

 

រឿង”អាកុក​អាច្រវា” ឱ្យ​សិស្ស​និស្សិត​ទស្សនា​ដោយ​សេរី​ស្អែក​នេះ

ចាងហ្វាង​ផលិតកម្ម​មាតុចក្រហ្វ៊ីលម៍ ហ៊ុយ យ៉ាងឡេង បាន​និយាយ​ថា នេះ​ជា​ការ​អបអរ​សាទរ​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​មក​ដល់​ឆាប់ៗ​ខាង​មុខ និង​លើក​ស្ទួយ​វិស័យ​អប់រំ​​ដោយ​អនុញ្ញាត​ឱ្យ​យុវវ័យ​ជា​ទំពាំង​ស្នង​ឫស្សី ព្រោះ​ភាពយន្ត​នេះ​មាន​ការ​អប់រំ និង​កំប្លែង​ទៀត​ផង។

 

អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា ស្នាដៃ​របស់​លោក​ជា​ប្រភេទ​រឿង​បែប​អប់រំ ក្រៅ​ពី​កំប្លែង​សើច​ពី​ដើម​ដល់​ចប់។ ដូច្នេះ​លោក​សង្ឃឹម​ថា សិស្សានុសិស្ស​ទាំង​អស់​អាច​យក​គតិ​ក្នុង​រឿង​ទៅ​អប់រំ​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ល្អ និង​ចែក​រំលែក​ដល់​អ្នក​រួម​ថ្នាក់​ផ្សេង​ទៀត តាម​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​បន្ថែម ក្រៅ​ពី​ឱវាទ​របស់​ឪពុកម្ដាយ និង​គ្រូ​បង្រៀន។ ចុច​ទីន​នេះ​សួរ​ព័ត៌មានបន្ថែម…

 

អត្ថបទ៖ សំ ជំនាញ