ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង

យប់មិញ ​​នៅ​សាល​មហោស្រព​ចុតមុខ ​​មាន​​ការ​រៀបចំ​មហោស្រព​ ចាប៉ី​ដង​វែង​ លោក​ព្រឹទ្ធាចារ្យ​វោហារ​ស័ព្ទ គង់ ណៃ បាន​ដឹក​នាំ​ អ្នក​លេង​ចាប៉ី​ ​​ចំនួន​៨នាក់​ ច្រៀង​​ឆ្លើយ​ឆ្លង​គ្នា​ រៀបរាប់​ពី​ព្រៃ​ខ្មែរ ហើយ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ ដែល​មក​ទស្សនា​ ក្នុង​កម្មវិធី​នេះ​ សើច​ផង​ទឹក​ភ្នែក​ផង។

 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង

 

ចំណុច​​​ធ្វើ​​ឲ្យ​ទស្សនិកជន ​ដែល​មាន​ទាំង​ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​​ចូល​រួម​ទស្សនា​ផង​​នោះ គឺ​ត្រង់​អ្នក​ចម្រៀង​ចាប៉ី​ទាំង​អស់​ច្រៀង​​ដឺដង​គ្នា​បែប​កំប្លែង ធ្វើ​ឲ្យ​ទស្សនិកជន​ទប់​សំណើច​មិន​បាន។ ចំណែក​​ចំណុច​​ស្រក់​ទឹក​ភ្នែក​នោះ ក៏​ព្រោះ​តែ​​ស្រណោះ​ព្រៃ​ខ្មែរ​ និង​សត្វព្រៃ​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បំផ្លាញ ដោយ​អ្នក​​ចម្រៀង​ចាប៉ី លើក​យក​មក​ពិពណ៌នា។

 

ការ​ច្រៀង​ឆ្លង​ឆ្លើយ​គ្នា​​ មាន​អ្នក​ចម្រៀង​ចាប៉ី​​រហូត​ដល់​ទៅ ៨ នាក់ គឺ​មិន​​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ ចាប៉ី​បុរាណ​ខ្មែរ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ពេជ សារ៉ាត ស្ថាបនិក​ និង​​ប្រធាន​ដឹក​នាំ​សហគមន៍​ចាប៉ី​ខ្មែរ។
 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង

 

មហោស្រព​​ខាង​លើ​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ និង​អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ​ ជា​ពិសេស​ចាប៉ី​ដង​វែង ទៅ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​​ឲ្យ​បាន​ដឹង។ ចំណុច​សំខាន់​មួយទៀត​ នៃ​កម្មវិធី​នេះ គឺ​លើក​កម្ពស់​ការ​ចូល​រួម​ថែរក្សា​សម្រស់ និង​អត្ថប្រយោជន៍​នៃ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

 

ក្រៅ​ពី​ការ​សម្ដែង​ចាប៉ី​ដង​វែង ក៏​មាន​របាំ ​និង​សិល្បៈ​សម្ដែង​ជា​ច្រើន​ទៀត​ ដូច​ជា តន្ត្រី​ថូន និង​តន្ត្រី​គែន​ មក​ពី​ខេត្ត ឧត្តរមានជ័យ, ក្បូន​សម្លេង​អង្គរ, ច្រៀង​ក្រមា​ខ្មែរ, វង្ស​​ភ្លេង​​បញ្ជាន់​អារក្ស និង របាំ​សហសម័យ​ជា​ដើម។

 

បើ​ទោះ​បី​ជា​ការ​ទស្សនា​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ក្នុង​ ១នាក់​ ២ម៉ឺន​រៀល ​​បែប​ណា​ក្ដី មហោស្រព​នេះ​ មាន​ទស្សនិកជន​គាំ​ទ្រ​ជា​ច្រើន ដោយ​​​សាល​ស្ទើរតែ​គ្មាន​កន្លែង​អង្គុយ ​​នោះ​ឡើយ។ ថវិកា​ដែល​បាន​ម​ក​ពី​មហោស្រព​ខាង​លើ បន្ទាប់​ពី​សល់​ការ​​ចំណាយ​ផ្សេងៗ នឹង​យក​ទៅ​ជួយ​សកម្មជន​ការពារ​ព្រៃ​ធម្មជាតិ៕
 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង
 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង
 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង
 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង
 

ចាប៉ី​តាគង់ ណៃ យប់មិញ អ្នក​ទស្សនា​សើច​ផង​ទឹក​ភ្នែក​ផង

 

អត្ថបទ៖ ខុត សីហា