ស្រ្តីម្នាក់ ពពោះមិនទាន់គ្រប់ខែ សម្រាលបាន កូនភ្លោះស្រី ៥នាក់

ឥណ្ឌា៖ គួរឲ្យភ្ញាក់ផ្អើល ដែលស្រ្តីជនជាតិឥណ្ឌាម្នាក់ ទម្ងន់មិនទាន់គ្រប់ខែផង ហើយសម្រាលបានកូនភ្លោះស្រី ដល់ទៅ៥នាក់ថែមទៀត។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នាង Manita Singh អាយុ២៥ឆ្នាំ ទម្ងន់កូនក្នុងផ្ទៃទើបតែ២៦សប្តាហ៍ប៉ុណ្ណោះ (ប្រហែលជា ៦ខែកន្លះ) បានឈឺពោះឆ្លងទន្លេ និងសម្រាលបានកូនភ្លោះដល់ទៅ៥នាក់ ក្នុងរយៈកន្លះម៉ោង។ 

ប្រភពបន្តថា នាងពុំដែលបានធ្វើការឆ្លុះអេកូ មើលពីទារកក្នុងផ្ទៃឡើយ។ លុះរហូតដល់ផ្ទៃបាន២៦សប្តាហ៍ ក៏ស្រាប់តែឈឺពោះ ឆ្លងទន្លេតែម្តង ហើយត្រូវបានបញ្ជូនទៅសម្រាលនៅឯមន្ទីរមួយកន្លែង ស្ថិតក្នុងទីក្រុង Ambikapur ភាគខាងកើត រដ្ឋ Chhattisgarh ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុននេះ។

អ្វីដែលសំខាន់នោះគឺថា នាងសម្រាលបានកូនភ្លោះស្រីតូចៗ ដល់ទៅ ៥នាក់ឯណោះ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យសង្ឃឹមផងដែរថា ទារកទាំងអស់នោះ នឹងមានសុខភាពល្អជាធម្មតា និងអាចរស់រានមានជីវិតទៅចុះ ពីព្រោះថាទារកទាំងអស់នោះ មានទម្ងន់ត្រឹមតែ ១,៥គីឡូក្រាម គ្រប់ៗគ្នាប៉ុណ្ណោះ។ បច្ចុប្បន្នទារកទាំងអស់ ស្ថិតក្រោមការត្រួតពិនិត្យ មើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU។

បើតាមសម្តីរបស់ឪពុករបស់របស់នាង Mahesh បានប្រាប់ថា «ខ្ញុំពិតជាមានអំណរជាខ្លាំង ចំពោះព្រះជាម្ចាស់ ដែលបានផ្តល់ទារកដល់ទៅ៥នាក់ឯណោះ។ ពួកយើងធ្លាប់ខូចចិត្តម្តងរួចមកហើយ ដែលបានបាត់បង់ កំណើតកូនប្រុសជាលើកដំបូង របស់ពួកយើង កាលពី២ឆ្នាំកន្លងទៅ។ ខ្ញុំជឿជាក់ថា នេះជាតបស្នងរបស់ព្រះជាម្ចាស់ ដែលបានបាត់បង់នោះហើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ទារកដែលទើបកើតមកនេះ នឹងអាចរស់រានមានជីវិត ហើយខ្ញុំនឹងផ្តល់ឲ្យពួកគេ នូវជីវិតរស់នៅដ៏អស្ចារ្យបំផុត» ។

ដោយឡែកក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យទាំងម្តាយ និងកូន ពួកគេជឿជាក់ថា មានសង្ឃឹមរស់នៅតិចតួចតែប៉ុណ្ណោះ។ បើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Tekam លើកឡើងថា «នេះជាករណីដំបូងបំផុត នៅក្នុងអាជីពការងារបស់ខ្ញុំ ដែលនៅទីនេះមានអ្នកសម្រាលកូន បានកូនភ្លោះចំនួន៥ ។ ពួកយើងពិតជាត្រេកអរជាខ្លាំង ជាមួយឪពុកម្តាយរបស់ទារក ប៉ុន្តែយ៉ាងណាមិញ ស្ថិតក្រោមការពិនិត្យតាមដានជានិច្ច ហើយពួកយើងមិនហ៊ាននិយាយបានទេថា ទារកទាំងអស់នោះ អាចមានជីវិតរស់នៅយ៉ាងណានោះទេ» ៕  

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ស្រ្តីម្នាក់ ពពោះមិនទាន់គ្រប់ខែ សម្រាលបាន កូនភ្លោះស្រី ៥នាក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:ប្លែកៗ