ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ

ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ

​រាជធានី​ភ្នំពេញ : តារា​ស្រី​សិច​ស៊ី​កញ្ញា ដេ​ន​នី ខ្វាន់ បន្ទាប់ពី​ប្រឡូក​ជាមួយ​វិស័យ​សិល្បៈ​រហូត​ក្រសោប​បាន​តំណែង​ជា​តួឯក មួយ​រឿង​លើ​ដំបូង​នោះ​ឃើញថា ភាពល្បីល្បាញ​របស់​នាង​ហាក់​កាន់តែ​ឆ្ពោះ​បោះជំហាន​ដើរទៅ​មុខគួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​ថ្មីៗ​នេះ​មិនដឹង​ជាមាន​បញ្ហា​អ្វី​ទេ បាន​តារា​ស្រី​នាង ដេ​ន​នី ខ្វាន់ ប្រកាស​ផ្អាក​ពី​សិល្បៈ ដើម្បី​យក​ពេលវេលា​ទៅធ្វើ​ចម្ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅវិញ​។​

ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ

​នៅលើ​បណ្តាញ​សង្គម Facebook ដេ​ន​នី បាន​សរសេរ​សារ​បង្ហោះ​ជា​សាធារណៈ​ថា “​ឈប់សម្រាក​ពី​ការងារ​សិល្បៈ​មួយរយៈ​ទៅធ្វើ​ចម្ការ​នៅ​ខេត្ត​ម្តង កុំ​ភ្លេច​នឹក​ខ្ញុំ​ផង​ណា​មិត្ត​…”​។ ជាមួយគ្នា​នឹង​ការ​បង្ហោះ​នេះដែរ គេ​សង្កេតឃើញ​មិត្ត​ភ័ក្តិ​និយម​លេង​បណ្តាញ Facebook ជាច្រើន​បាន​សួរនាំ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​បោះបង់​ការសម្តែង សុខចិត្ត​យក​ពេល​ទៅធ្វើ​ចម្ការ​ឯ​ខេត្តព្រះវិហារ​នោះ​។​

ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ

​តាមរយៈ Facebook របស់​កញ្ញា ដេ​ន​នី ខ្វាន់ ដដែល​នេះ នាង​បាន​ក៏​បង្ហោះ​រូបថត​ថ្មី​របៀប​អ្នកធ្វើ​ចម្ការ​ភ្ជាប់​ជាមួយ​ពាក្យ​ថា “​ជីវិត​ជា​អ្នកចំការ គឺ​សប្បាយ​ម្យ៉ាងដែរ​.. សម្រាប់​ខ្ញុំ​រស់នៅ​ជីវិត​បែប​ជា​អ្នកចម្ការ​សាមញ្ញៗ តែ​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ហើយ​.. មិនចាំបាច់​ទាល់តែ​រស់នៅ​លើ​វីឡា​ទំនើប ទើប​មាន​ក្តី​សុខ​នោះទេ​”​។​

ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ

​ដេ​ន​នី ដែលជា​តារា​សម្តែង​ល្បីឈ្មោះ​តាមរយៈ​រឿងអាស្រូវ​ស្លៀកពាក់​សិច​ស៊ី​មិន​ប្រមាណ​ខ្លួន​បែប​នារី​អ៊ឺរ៉ុប ជារឿយៗ​នាង​តែងតែ​បង្ហាញ​បញ្ចេញ​ឲ្យ​ឃើញ​ដើមទ្រូង​សិច​ស៊ី​យ៉ាង​ព្រហើន​របស់​នាង​ធ្វើ​ឲ្យ​ប្រុសៗ​ចាប់ចិត្ត​ដិតអារម្មណ៍​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​។ ក្នុងនោះ​នាង​ក៏ត្រូវ​បាន​ទស្ស​និជ​ន​រិះគន់ និង​ជេរ​យ៉ាង​ធ្ងន់ៗ​ផងដែរ តែ​នាង​នៅតែ​គឃ្លើន ហាក់​ធ្វើ​មិនបាន​ដឹង​រឿង និង​បន្តសកម្មភាព​មួយ​នេះ​ដដែល​៕

ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ

ដេ​ន​នី ខ្វាន់ ចង់​ផ្អាក​ពី​សិល្បៈ យក​ពេល​ទៅធ្វើ​ចម្ការ