លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​

លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​

លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​

​រាជធានី​ភ្នំពេញ : នៅ​ថ្ងៃ​ខួបកំណើត​ឈានចូល​វ័យ​២៣​ឆ្នាំ កាលពី​រាត្រី​ថ្ងៃទី​២០ ខែមីនា ២០១៦ ក្នុង​ឈុត​សម្លៀកបំពាក់​ទាន់សម័យ​ចំនួន​២​ឈុត ដែល​ស្តែង​ឲ្យ​ឃើញ​ភាព​យេៗ របស់​កញ្ញា លី លីហ្សា បានធ្វើ​ឲ្យ​ភ្ញៀវ​ចូលរួម​ខួបកំណើត​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ស្រី​ស្រស់​តូច​ច្រឡឹង​ដែល​ធ្វើឱ្យ​ភ្ញៀវ​ចូលរួម​ខួបកំណើត​ចាប់អារម្មណ៍ ឈុត​សម្លៀកបំពាក់​សិច​ស៊ី បង្ហាញ​សម្រស់​ដើមទ្រូង​រូបនេះ​និយាយថា «​នាង​ខ្ញុំ​ជា​តារា​សម្តែង ប្រសិនបើ​ឲ្យ​នាង​ខ្ញុំ​ថត​របៀប​ជា​តួ​ស្លូត​តួ​កម្សត់​នោះ គឺ​មើលទៅ​មិនត្រូវ​ចិត្ត​ប៉ុន្មាន​នោះទេ​។​

 

​ប៉ុន្តែ​បើ​និយាយ​ពី​ចំណូលចិត្ត​វិញ​ចង់​សម្តែង​តួ​កាច​ឆ្នាសឆ្នើម ហើយ​សិច​ស៊ី បង្ហាញ​ភាព​រោលរាល​ក្នុង​សាច់រឿង​ទៅតាម​លក្ខណៈ​សិល្បៈ ព្រោះ​ទម្រង់​មុខ​នាង​ខ្ញុំ គឺ​ភាគច្រើន​អ្នកដឹកនាំ​គាត់​ឲ្យ​តែ​តំណែង​បែបនេះ​កន្លងមក​។​

 

​នាង​បន្តថា ការថត​លក្ខណៈ​យេៗ​លេច​លើ លេច​ក្រោម​បែបនេះ នាង​ខ្ញុំ​ហាក់​មិន​បារម្ភ​ពេក​ទេ ព្រោះថា​អ្នកគ្រប់គ្រង​យើង​គាត់​ពិតជា​ដឹងថា អ្វី​អាច​ធ្វើបាន និង​ធ្វើទៅ​មិនបាន​។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​គិតពី​លក្ខណៈ​វប្បធម៌​ដែរ មិនអាច​ចេះតែ​ប៉ាតណាប៉ាតណី​នោះទេ​។​

 

​លើសពីនេះ លី លីហ្សា ចង់​ថត​ស្ប៉ត​បែប​ឈុត​សម្លៀកបំពាក់​សិច​ស៊ី ជា​ឈុត​ប៊ី​គី​នី​ជូន​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល​នានា និង​លក់​សម្លៀកបំពាក់​នានា សម្រាប់​តម្លៃ​ខ្លួន​សម្តែង​នាង​ខ្ញុំ​មិនសូវ​ជា​គិតគូរ​ប៉ុន្មាន​ទេ អាច​និយាយ​គ្នា​បាន សំខាន់​ចង់​ពង្រីក​ទីផ្សារ​សិល្បៈ​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ » ។​

លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​

​ទាក់ទិន​នឹង​ពិធី​ខួបកំណើត​ដែល​ប្រារព្ធ​ឡើង​នោះ​លី លីហ្សា និយាយថា ព្រោះតែ​ចង់​លើករាសី​ឲ្យ​លូត​ឡើង​ខ្ពស់​ថែមទៀត ដោយបាន​អញ្ជើញ​មិត្តភក្តិ​អ្នកសិល្បៈ​ប្រមាណ​ជាង​១០​នាក់ និង​ភ្ញៀវ​ជា​អ្នកជំនួញ​សរុប​១៥០​នាក់​។ លី លីហ្សា អះអាងថា នាង​មិនទាន់មាន​គូស្នេហ៍​ទេ​ទោះជា​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ក៏ដោយ​។ លីហ្សា​ប្រាថ្នា​ចង់បាន​បុរស​មានចិត្ត​ស្មោះ ចេះ​យល់ចិត្ត​ប្រពន្ធ មានចំណេះដឹង​ជាធំ ឯ​ទ្រព្យសម្បត្តិ​គឺជា​រឿង​គិតគូរ​តាម​ក្រោយ​ប៉ុណ្ណោះ​៕

លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​ លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​

លី លីហ្សា ព្រលែង​ដើមទ្រូង ដើម្បី​លើករាសី ក្នុង​ថ្ងៃ​ខួបកំណើត​