អស្ចារ្យ! បន្តិចទៀតចិន នឹងមានឡានប៉ូលិស ដែលអាច…

ចិន៖ នៅពេលឆាប់ៗ ខាងមុខនេះ ចិននឹងបញ្ចេញរថយន្តប៉ូលិសដ៏អស្ចារ្យអាច ស្កេនរកមុខជនល្មើសបាន បើទោះបីជាពួកគេខំលាក់សម្ងំ ក្នុងចំណោមហ្វូងមនុស្សក៏ដោយ។

ជនល្មើសនឹងមិនអាចរត់គេចបានទៀតទេ បន្ទាប់ពីរថយន្តប៉ូលិសស៊េរីថ្មី ដែលនឹងដាក់ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានបំពាក់ដោយ កម្មវិធីស្កេន ចាប់យក និងស្វែងរកមុខជនល្មើសបាន បើទោះបីជាពួកគេ ស្ថិតនៅក្នុងចំណោមហ្វូងមនុស្ស ១,៣ពាន់លាននាក់ក៏ដោយ។

ក្រុមស្រាវជ្រាវនៃ University of Electronic Science and Technology នៃប៉ូលិសចិន បានអភិវឌ្ឍន៍នូវរថយន្តប៉ូលិស ដែលមានបំពាក់ដោយ កាម៉េរ៉ាស្កេន ៣៦០ឌឺក្រេ មានសមត្ថភាពចាប់យក និងស្វែងរកមុខជនល្មើសបាន ចម្ងាយដល់ទៅ៦០ម៉ែត្រ ឯណោះ។

មុខមាត់របស់ជនល្មើស នឹងត្រូវស្កេន ហើយរក្សាទុកនៅក្នុងកន្លែងផ្ទុកទិន្នន័យ (Database) ហើយប្រសិនបើ គេបង្ហាញខ្លួនម្តងទៀត រថយន្តខាងលើនឹងផ្តល់សញ្ញា ដាស់តឿនដល់អ្នកបើកបរបានដឹង ទោះក្នុងកាលៈទេសៈ ដែលជនល្មើស កំពុងបើកបរក្នុងល្បឿន ១២០គីឡូម៉ែត្រ/ម៉ោង ក៏ដោយ។ មិនតែប៉ុណ្ណោះប្រព័ន្ធ ឬ System របស់វា ក៏អាចចាប់យក ផ្លាកលេខសម្គាល់កម្មសិទ្ធិ និងប្រភេទយានយន្តនោះផងដែរ។ រថយន្តប៉ូលិសខាងលើ នឹងត្រូវបានគេដាក់ឲ្យ ប្រើប្រាស់សាកល្បង ក្នុងក្រុង HangZhou នៅចុងឆ្នាំនេះហើយ៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត