មនុស្ស ៦ នាក់រងរបួសធ្ងន់ និង ស្រាល ក្នុងករណីរថយន្តបុកម៉ូតូពីរគ្រឿង

6 Videos


​ភ្នំពេញ : ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយសារតែ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ មួយគ្រឿង​បើក​លឿន គេច​ពី​ច​ង្ហុ​ក ហើយ​ជ្រុល​បុក​រះ​ម៉ូតូ​ឌ្រឹ​ម​សង់ ២០១៦ ចំនួន ២ គ្រឿង បណ្តាលឱ្យរបួសធ្ងន់​-​ស្រាល ៦ នាក់​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ​ដួង​ងៀបស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ។​

មនុស្ស ៦ នាក់រងរបួសធ្ងន់ និង ស្រាល ក្នុងករណីរថយន្តបុកម៉ូតូពីរគ្រឿង

មនុស្ស ៦ នាក់រងរបួសធ្ងន់ និង ស្រាល ក្នុងករណីរថយន្តបុកម៉ូតូពីរគ្រឿង

​តាម​សាក្សី​នៅ​ កន្លែង​ហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន ៦ នាក់​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង់​ស៊េរី​ឆ្នាំ ២០១៦ ពីរ​គ្រឿង​ដោយ​មួយគ្រឿង​ជិះ​គ្នា ៣ នាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1FR- 6315 និង មួយគ្រឿង​ទៀត ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ​1H-2755 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​បានគេច​ច​ង្ហុ​ក​ក៏​ជ្រុល​បុក​រះ​ម៉ូតូ​ទាំងពីរ​គ្រឿង​បណ្តាលឱ្យ​របួសធ្ងន់ ២ នាក់ និង ៤ នាក់​ទៀត របួសស្រាល​ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ។ បន្ទាប់មករថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​តែម្តង ។​

មនុស្ស ៦ នាក់រងរបួសធ្ងន់ និង ស្រាល ក្នុងករណីរថយន្តបុកម៉ូតូពីរគ្រឿង

​ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ព​ទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​មិត្ត​ដែល​របួសស្រាល​ហៅ​រ៉ឺ​មក​កង់​បី​ដឹក​ទៅ​ជួសជុល​ ដោយ​ខ្លួនឯង ដោយ​មិនឃើញ​វត្តមាន​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​នោះទេ ៕

                                                                                            ( ប្រភព : TV5 )