ហេតុផល​ដែល​អ្នក ត្រូវការ​សម្រាលកូន ដោយ​វះកាត់​បន្ទាន់​

ហេតុផល​ដែល​អ្នក ត្រូវការ​សម្រាលកូន ដោយ​វះកាត់​បន្ទាន់​

​ពេលខ្លះ នៅពេល​ដែល​អ្នក ត្រូវការ​សម្រាល​តាម​ធម្ម​ជាតិ​ហើយ​នោះ តែ​អ្វី​ដែល​កំពុងតែ​កើតឡើង ក្នុងពេល​សម្រាល​នោះ អាចជា​រឿង​មួយ​ពិបាក និង​ត្រូវការ​ផ្លាស់ប្តូរ​របៀប​សម្រាល​វិញ​។ អ្នក​អាច​នឹង​ត្រូវការ សម្រាលកូន​ដោយ​វះកាត់​បន្ទាន់ ដោយសារ​តែ​បញ្ហា​សុខភាព ឬ​ដោយសារ​តែ​ករណី ត្រូវការ​សម្រាលកូន ទៅតាម​ពេលវេលា​ដែល​ត្រូវការ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ភាគច្រើន យើង​គិតថា ការ​សម្រាលកូន ដោយ​វះកាត់​បន្ទាន់ អាចជា​រឿង​មួយ​មិន​ចាំបាច់​ទេ ប៉ុន្តែ វា​មិនមែន​គ្រប់​ករណី​ទាំងអស់​នោះ​ទេ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ហេតុផល​មួយ​ចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប ត្រូវការ​សម្រាលកូន​ដោយ​វះកាត់​។

កូន​ថប់ដង្ហើម​
នេះ​គឺជា​ហេតុផល​ចំបង​បំផុត​មួយ ដែល​ត្រូវការ​សម្រាលកូន ដោយ​វះកាត់​បន្ទាន់​។ បើសិន​ជា​កូន ស្ថិត​ក្នុង​ករណី​ថប់ដង្ហើម​គ្រប់​ប្រភេទ ក្នុងពេល​សម្រាល​នោះ យក​ល្អ គួរតែ​ជ្រើសរើស​ការវះកាត់​វិញ​ទៅ​។ គ្រូពេទ្យ​អាច​នឹង​តាមដាន ចង្វាក់បេះដូង​កូន​។ បើសិនជា​មាន​បញ្ហា​ថប់ដង្ហើម ម៉ាស៊ីន​នឹង​ប្រាប់ឲ្យដឹង ហើយ​គ្រូពេទ្យ ច្រើន​តែ​ណែនាំ​ឲ្យ សម្រាល​ដោយ​វះកាត់​វិញ​។

អាង​ត្រគាក​ម្តាយ​តូច​
នេះ​គឺជា​បញ្ហា​ធម្មតា​មួយ​របស់​ម្តាយ ដែល​បណ្តាលឲ្យមាន​បញ្ហា​ច្រើន ក្នុងពេល​សម្រាល​តា​មធម្ម​ជាតិ​។ បើសិន​ជា​ម្តាយ មាន​អាង​ត្រគាក​តូច ហើយ​កូន​មាន​ទំហំ​ធំ វា​អាច​នឹង​បណ្តាល​ឲ្យ មាន​បញ្ហា​មួយ​សម្រាប់​ទារក ដែល​ត្រូវ​ការឆ្លងកាត់​ផ្លូវ​ដ៏​តូច​ជាង​ខ្លួន​។

ទម្រងកូន​កើត​បញ្ច្រាស់​
បើសិន​ជា​កូន​អ្នក ស្ថិត​ក្នុង​ទម្រង់​ជើង​មក​មុន ឬ​ទម្រង់​ទទឹង​ខ្លួន​នោះ វា​ពិតជា​រឿង​មួយ ដែល​ពិបាក​សម្រាល​តាម​ធម្មជាតិ​ណាស់​។ ដូច្នេះ មានតែ​ការ​សម្រាល​ដោយ​វះកាត់​ទេ ទើប​មាន​សុវត្ថិភាព​។

ធ្លាប់​សម្រាល ដោយ​វះកាត់​ពីមុនមក​
រឿង​នេះ​មិនមែន​មានន័យថា ការ​សម្រាលកូន​តាម​ធម្ម​ជាតិ មិន​អាច​ធ្វើបាន ក្រោយ​ពី​ធ្លាប់​សម្រាល​ដោយ​វះកាត់​នោះទេ តែ​បើ​សិន​ជា​អ្នក​មាន​ប្រវត្តិ សម្រាល​ដោយ​វះកាត់​ពីរដង​ហើយ​នោះ ឱកាស​ហួរ​ឈាម​ក្នុង​ខ្លួន ក្នុង​ពេល​សម្រាលកូន ដោយ​ធម្មជាតិ គឺ​ខ្ពស់​។

ទារក​បន្ទោរ​បង់​ក្នុង​ផ្ទៃ​
បើសិនជា​ទារក បន្ទោរ​បង់​ក្នុង​ស្បូន ឬ​ជុះ​លាមក​ព្រៃ​ហើយ​នោះ វា​អាច​បញ្ជាក់​ថា ទារក​នឹង​ថប់ដង្ហើម ហើយ​រឿង​ដ៏​ល្អ​បំផុត ដែល​ត្រូវ​ធ្វើ​នោះ គឺ​សម្រាល​ដោយ​វះកាត់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។