គួរ​បារម្ភ​អត់ បើសិន​ជា​កូន ចាប់ផ្តើម​មាន​រដូវ​លឿន​ពេក​?

គួរ​បារម្ភ​អត់ បើសិន​ជា​កូន ចាប់ផ្តើម​មាន​រដូវ​លឿន​ពេក​?

​ខណៈពេល​ដែល​ក្មេង​ស្ត្រី ត្រូវបាន​ចាត់ទុក​ថា ចូល​វ័យ​ពេញវ័យ​គឺ​អាយុ ១៣ ឆ្នាំ​ឡើង​ទៅ និង​មក​រដូវ​ជា​លើកដំបូង​នោះ តែ​ក៏​មាន​ក្មេង​ស្រី​ច្រើន​ដែរ ដែល​មក​រដូវ​លឿន​ជាង​ធម្មតា​។ យ៉ាងណាមិញ វា​មិនមែន​កើតឡើង គ្រប់​ក្មេងស្រី​ទាំង​អស់​ឡើយ​។ រឿង​នេះ​អាច​ដោយសារតែ កត្តា​អតុល្យភាព​អ័រម៉ូន ការប្រែប្រួល​អារម្មណ៍ និង​បញ្ហា​ផ្លូវកាយ​។ កត្តា​ផ្សេងទៀត គឺ​ពួកគេ​ធាត់​ជ្រុល​តែម្តង ព្រោះ​កាលណា​រាងកាយ​មាន​ជាតិ​ខ្លាញ់​ច្រើន ជាពិសេស ខ្លាញ់​ក្បាលពោះ វា​នឹង​ធ្វើឲ្យ​ប្រែប្រួល កម្រិត​អ័រម៉ូន​ផ្សេងៗ​ជាច្រើន ដូចជា អឺ​ស្ត្រូ​សឺន អាំង​ស៊ុយ​លីន និង Leptin ដែល​នាំ​ឲ្យ​ក្មេងស្ត្រី​ឆាប់​មក​រដូវ​។ ទោះបីជា​យ៉ាងនេះក្តី វា​នឹង​បង្ក​ជា​បញ្ហា​ច្រើន ដល់​ក្មេង​ស្ត្រី​ទាំង​នេះ​ដែរ ដូចជា ៖

ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​បេះដូង​សរសៃឈាម​
ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​ឆ្នាំ ២០០៩ បានបញ្ជាក់​ថា ក្មេងស្រី​ដែល​ឆាប់​មក​រដូវ​ដំបូង​ពេក មុន​អាយុ ១២ ឆ្នាំ គឺ​ប្រឈម​ខ្ពស់ នឹង​ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង និង​ស្លាប់​។

ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​ទឹកនោម​ផ្អែម​
ការ​ដែល​មាន​បញ្ហា​ធាត់​ជ្រុល​តាំងពីក្មេង ហើយ​មិន​បាន​គ្រប់គ្រង​ល្អ​ទៀត​នោះ គឺ​ងាយ​នឹង​មាន​បញ្ហា នៃ​ការរស់នៅ ហើយ​ជំងឺ​ទឹកនោម​ផ្អែម នឹង​កើត​តាម​ជាមិនខាន​។ មិន​ត្រឹមតែ​ប៉ុន​នោះ វា​ក៏​ជាហេតុ​នាំ​ឲ្យ​ឆាប់ មក​រដូវ​ជា​លើក​ដំបូង​ដែរ​។ ការសិក្សា​បញ្ជាក់ថា ស្ត្រី​ដែល​ធ្លាប់មាន​បញ្ហា មក​រដូវ​លើកដំបូង​មុន​អាយុ ១១ ឆ្នាំ គឺ​មាន​ឱកាស កើត​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ និង​ជំងឺ​ទាក់ទង​នឹង ការរំលាយ​អាហារ​ខ្ពស់​ជាងគេ​។

ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​ថប់​អារម្មណ៍ និង​ការបាក់​ទឹកចិត្ត​
ស្ត្រី​ដែល​ឆាប់​មក​រដូវ ជា​លើកដំបូង ក៏​ជួប​បញ្ហា​បាក់​ទឹកចិត្ត ថប់​អារម្មណ៍ មានគំនិត​សម្លាប់ខ្លួន និង​មាន​អាកប្បកិរិយា ផ្តល់​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ដែរ​។ រឿង​នេះ​រឿង​នេះ​អាច​និយាយថា វា​មិន​ត្រឹមតែ​កើតឡើង លើ​សុខភាព​ធម្មតា​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ស្ត្រី​ម្នាក់​ដែរ​។

តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ទៅ បើសិនជា​កូនស្រី​ខ្លួន ជួប​បញ្ហា​បែប​នេះ​ហើយ​?
ចូរ​ព្យាយាម និង​ផ្តល់ឲ្យ​ពួកគេ​នូវ របៀប​រស់នៅ​បែប​ផ្តល់​សុខភាព តាំងពី​ពេល​ចាប់ផ្តើម​ទៅ តាមរយៈ​ការផ្តល់​ជា​អាហារ ដែល​ត្រឹមត្រូវ និង​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ ដើម្បី​បំបាត់​បញ្ហា​ធាត់​ជ្រុល​។ រឿង​នេះ​អាច​ជួយ​ដល់​រាងកាយ របស់​ក្មេង​មាន​សុខភាព​ល្អ និង​មិន​ប៉ះពាល់ ដល់​បម្រែបម្រួល​អ័រម៉ូន​ពួកគេ​ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។