​ព្រឹកនេះ រដ្ឋសភាបើក​សម័យប្រជុំ​​នូវ​របៀបវារៈ​សំខាន់​ៗចំនួន​​​៥​​​

រាជធានីភ្នំពេញ ៖ ​នៅ​​​វេលា​ម៉ោង​​៨​ព្រឹក​​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ នេះ សម្តេច​​អគ្គមហា​សេនាបតី​​តេ​ជោ ហ៊ុន សែន ​បាន​អញ្ជើញ​​ចូលរួម​ប្រជុំ​​រដ្ឋ​សភា ដើម្បី​ពិភាក្សា​ និង​អនុម័ត​របៀបវារៈ​​សំខាន់​​ចំនួន​​៥ ពិសេស​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​សមាជិក​​រាជ​រដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញបន្ថែម​ចំនួន​២៦​រូប ។

ក្នុង​កិច្ចប្រជុំ​នេះ​ ​​ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និងសមាជិក​ចូលរួម​ទាំងអស់​សរុបចំនួន​១០៨​រូប ​។ គណ​បក្ស​​ប្រជាជន​កម្ពុជា៦៨​រូប និង​សង្គ្រោះ​ជាតិ​៤០​រូប ដោយមិនមាន​វត្តមាន​របស់​លោកកឹម សុខា ទេ ​។ សម្តេច​តេ​ជោ​សែន ចូល​ប្រជុំ​សភា​នៅ​ព្រឹកស្អែក ខណៈ​លោក កឹ​ម សុខា​នៅ​ថៃ