ឮថាអាជ្ញាធរ​ប្រុងលក់ទីស្នាក់ការ​ អ្នកភូមិទួលកី​ផ្ទុះការតវ៉ា

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ប្រជាពលរដ្ឋជិត១០០នាក់ ​បានលើកគ្នាមកប្រមូលផ្តុំមុខទីស្នាក់ការភូមិទួលកី ​សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ​ ប្រយោជន៍ដើម្បីរារំាង ​និងទាមទារឲ្យអាជ្ញាធរបញ្ឈប់​ការប៉ុនប៉ងលក់ទីស្នាក់ការភួមិ ។

សេចក្តីរាយការណ៍​បានបន្តថា ​ការតវ៉ារបស់ប្រជាពលរដ្ឋនាព្រឹកថ្ងៃទី០៤ ​មេសា ២០១៦ ​បានធ្វើឡើងបន្ទាប់ពីពួកគាត់​បានចោទអាជ្ញាធរថាបានប៉ុនប៉ងលក់ទីស្នាក់ការ​ភូមិទួលកី​នេះ៣-៤​លើកមកហើយ ។

មិនទាន់មាន​ប្រតិកម្មតបភ្លាមៗនៅឡើយទេ​ពីតំណាងអាជ្ញាធរដែនដី​ ជុំវិញការតវ៉ារបស់អ្នកភូមិ​នាពេលនេះ ៕