​ជាមេរៀនមួយ​ ​មុន​នឹង​ផឹក​ស្រា​​ថ្នាំ

រាជ​ធានី​ភ្នំពេញ ៖​ បុរស​​​ម្នាក់​​​​​ជា​អ្នក​បើក​ថ​យន្ត​ដឹក​អ្នកដំណើរ​ បាន​ផឹក​ស្រា​ថ្នាំ​​ជាមួយ​មិត្ត​ភក្តិ​អស់​​កន្លះ​លី​ត្រ ហើយក៏ដើរទៅ​​ដេក​​ស្រាប់​​តែ​​ដក​​ចង្ការមាន់​ស្លាប់​​ក្នុង​​បន្ទប់តែម្តង ​ដែល​ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​មេសា ២០១៦ ស្ថិត​​​ត្រង់​ចំណុច​​ផ្ទះ​ជួល ​ក្នុង​ភូមិ​ជម្ពូ​​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​​ជ័យ។

ប្រភព​ឱ្យ​ដឹងថា ​​ជ​ន​រង​គ្រោះដែល​ស្លាប់​​ឈ្មោះ​ម៉េ​ង ភៀ​ង អាយុ​​៣៧​ឆ្នាំ ជា​​អ្ន​ក​​បើករ​ថយន្ត​ក្រុង មាន​ទីលំនៅ​​ក្នុង​ផ្ទះ​កើតហេតុ​​ និង​មាន​​ស្រុក​កំណើត​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

តាម​ការ​រៀបរាប់​​ស្ត្រី​ជា​​ប្រពន្ធ​ថា​ ​កាលពី​​វេលា​​ម៉ោង​​៥​ល្ងាច​​​​ ​ប្តី​បាន​​ផឹកស្រា​ថ្នាំ​​​ជាមួយ​មិត្ត​ភក្តិ​២នាក់​​អស់​កន្លះ​លី​ត្រ ពេល​ផឹក​រួច​ ក៏​ទៅ​ងូត​​ទឹក មើល​ទូរទស្សន៍​​ធម្មតា ហើយ​ក៏​ចូល​​សម្រាន្ត ។ ​លុះ​នៅ​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលងអ​​ធ្រា​ត្រ គាត់​​ឮ​សំឡេង​ដក​ចង្ការ​មាន់​២ ​ទៅ​៣​ដង គាត់​ស្មាន​តែ​ស្រមុក​ ទើប​មិន​ចាប់អារម្មណ៍ ​មក​ដល់​​វេលា​ម៉ោង​កើតហេតុ​ គាត់​ក៏​ចាប់​អង្រួន​ប្តី​​គាត់ តែ​ប្តី​គាត់​មិន​កំរើក​សោះ​ ទើប​នាំ​គ្នា​ឆោឡោ​សែង​ចុះ​មក​ក្រោម​ ហៅ​អ្នក​ជិតខាង​បងប្អូន​ឱ្យ​​ជួយ​មើល ។

ក្រោយ​ពេល​កើតហេតុ​ ខាង​គ្រួសារ​សព​បាន​ទាក់ទង​ហៅ​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​ដឹក​យក​ទៅ​មន្ទី​ពេទ្យ តែ​ត្រូវ​អង្គភាព​៧១១​ប្រាប់​ថា​ ​បាន​​ស្លាប់​​បាត់​ទៅ​ហើយ ពេល​ដឹង​ថា ប្តី​ស្លាប់​ខាង​ក្រុម​គ្រួសារ​ក៏​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕