សម្តេច​តេ​ជោ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង សុំ​លាលែង​តំណែង​ទាំងអស់

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​សុំ​សម្តេច​លាលែង​ពី​តំណែង​ទាំងអស់ ប៉ុន្តែ​សម្តេច​នាយក​រដ្ឋមន្ត្រី សុំ​រក្សា​ទុក​តំណែង​ឧបនាយករដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​សភា​លើក​ទី​៦ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា​នេះ ខណៈ​សភា​លើកយក​របៀបវារៈ​ស្តី​ពី​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល  និង​បំពេញបន្ថែម​ចំនួន​២៦​រូប មក​ពិភាក្សា​និង​អនុម័ត​។