រុញច្រាន​គ្នា​មួយ​ប្រាវ របួស​សមាជិកសហជីព​ម្នាក់

រាជធានី​ភ្នំពេញ ៖ តំណាង​សហជីព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ការ​រុញច្រាន​ប៉ះទង្គិច​គ្នា​នេះ បាន​ធ្វើ​ឡើង​អំឡុង​ពេល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជិត​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភា​ពិចារណា​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព នា​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ ក្រុម​សង្គម​ស៊ី​វិល​ខាងលើ​មិន​ទាន់​រំសាយ​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​កំពុង​ស្រែក​តវ៉ា និង​ខ្លះ​លើក​បដា​ស្នើ​ឲ្យ​រដ្ឋសភា​ពិចារណា​ការ​អនុម័ត​ច្បាប់​សហជីព ខណៈ​រដ្ឋសភា​កំពុង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញបន្ថែម​ចំនួន​២៦​រូប ៕