មុន​នេះ​បន្តិច សភា​អនុម័ត​ការ​កែសម្រួល​សមាភាព​រាជរដ្ឋាភិបាល​២៦​រូប

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ នៅ​វេលា​ម៉ោង​១០​និង​៤០៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​៧០​រូប​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​រាជរដ្ឋាភិបាល​ដែល​សុំ​កែសម្រួល និង បំពេញបន្ថែម​ចំនួន​២៦​រូប ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​សមាជិក​សមាជិកា​រដ្ឋសភា​កូរ៉ុម​១០៧​រូប ៧០​រូប​បោះ​ឆ្នោត​គាំទ្រ ២៤​រូប​មិន​ព្រម និង​១៣​រូប​អនុប្បវាទ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ចំណោម​សមាជិក​សមាជិកា​រដ្ឋសភា​ដែល​មិន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ភាគច្រើន​បំផុត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៕