ចិន​បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ខេត្តកំពត​

ខេត្តកំពត ៖ វិនិយោគិន​ជនជាតិ​ចិន​បានសម្រេច​បោះទុន​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ស្បែកជើង​នៅក្នុង​ស្រុក​កំពង់ត្រាច ។ ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ដើម្បី​បម្រើ​ការងារ​ក្នុង​រោងចក្រ​ប្រមាណ​៧​ពាន់​នាក់ និង​ត្រូវការ​ជា​បន្តបន្ទាប់​ទៀត​នៅពេល​រោងចក្រ​ដំណើរការបាន​រលូន ។