ក្រុម​រដ្ឋ​ឥស្លាម IS ប្រហារ​ជីវិត​ភ្នាក់ងារ​សេវា​សន្តិសុខ​របស់​ខ្លួន​ចំនួន ១៥ រូប

ក្រុម​រដ្ឋ​ឥស្លាម IS បាន​សម្លាប់​សមាជិក​របស់​ខ្លួន ចំនួន ១៥ នាក់ ដែល​នេះ​ជា​កាត់​ទោស​ប្រហារ​ជីវិត​ដ៏​ធំ​ នៅ​ក្នុង​ក្រុម​ភ្នាក់ងារ​សន្តិសុខ​របស់​ខ្លួន​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ស៊ីរី នេះ​បើ​តាម​ការ​ថ្លែង​របស់​អ្នក​អង្កេត​ការ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ស៊ីរី នា​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ការ​ប្រហារ​ជីវិត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​ភ្នាក់ងារ​សន្តិសុខ​របស់​ខ្លួន​ចំនួន ៣៥ នាក់​នៅ​ទីក្រុង Raqqa កាល​ពី​ថ្ងៃ​សៅរ៍។

 

ការ​ប្រហារ​ជីវិត​សមាជិក​ខ្លួន​ឯង​នេះ​ គឺ​មាន​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​ឃាត​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុម​រដ្ឋ​ឥស្លាម ឈ្មោះ Abu Hija al-Tunisi ដោយ​បាន​ស្លាប់​កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​មុន​ដោយ​ការ​វាយប្រហារ​តាម​ដែន​អាកាស។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com