ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​ឡាន​គេ​ចត​ស្ងៀម​ពីក្រោយ​របួសធ្ងន់​

ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​ឡាន​គេ​ចត​ស្ងៀម​ពីក្រោយ​របួសធ្ងន់​



ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់ពី​ផឹក​ស្រា​ស្រវឹង​ស្រឿងៗ​ បាន​ជិះ​ម៉ូតូ​ទៅរក​ទិញ​គ្រឿង​ស្ល​ដើម្បី​បន្ដ​ផឹក

ស៊ី​ក្លែម​តទៅទៀត ​ប៉ុន្ដែ​នៅ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹក​ស៊ី​ផ្ទះ​បងប្អូន​បាន​បន្តិច​ស្រាប់​តែ​បុក​គូទ​រថយន្ត​គេ ចត​ស្ងៀម​បណ្ដាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​រងរបួស​បែកក្បាល​ស្រែក​រក​ម៉ែ​ឲ្យ​ជួយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ​២០១៦​នៅ​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៤​មុខ​ភូមិ​កន្ទោក​ ខាងជើង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ជនរងគ្រោះ​មានឈ្មោះ​ស័ក្ដិ ភា​រម្យ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ មុខរបរ​លក់ដូរ​រស់នៅ​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ពណ៌ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI 5080 ។​ចំណែក​រថយន្ត​ចត​ស្ងៀម​នោះ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពណ៌ស​ប្រភេទ​ទេសចរណ៍​ធន់​តូច​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B 8553 អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ឲ្យ​ស្គាល់​ឈ្មោះ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​អ្នក​ផឹក​ស៊ី​ជាមួយគ្នា ​ដែល​ផឹក​ស្រវឹង​ខ្លះៗ​ហើយ​នោះ​បាន​ប្រើ​ឲ្យ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​រក​ទិញ​អំបិល​អ៊ីយ៉ូដ​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​និង​បន្ដ​ក្លែម​ផឹក​ស៊ី​បន្ត​ទៅទៀត ប៉ុន្តែ​នៅ​ពេល​ជិះ​ពី​លិច​មក​កើត​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​មកដល់​ចំណុច​កើតហេតុ​បាន​បុក​គូទ​ឡាន​គេ​ចត​ស្ងៀម​បណ្ដាល​ឲ្យ​ដួល​ប្រកាច់ប្រកិន​ស្រែក​រក​ម៉ែ​ជួយ។

គេ​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ហើយ​រថយន្ត ​និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕
ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​ឡាន​គេ​ចត​ស្ងៀម​ពីក្រោយ​របួសធ្ងន់​

ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​ឡាន​គេ​ចត​ស្ងៀម​ពីក្រោយ​របួសធ្ងន់​