សម្ដេច​តេ​ជោ ៖ CPP មិន​ត្រូវការ​សំឡេង​ឆ្នោត​ពី​បក្ស​ប្រឆាំង​ដើម្បី​គាំទ្រ​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ទេ​

សម្ដេច​តេ​ជោ ៖ CPP មិន​ត្រូវការ​សំឡេង​ឆ្នោត​ពី​បក្ស​ប្រឆាំង​ដើម្បី​គាំទ្រ​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ទេ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦​នេះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ បាន​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥​ នីតិកាល​ទី​៥ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្ដី​ទុក​ចិត្ត​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ ដែល​ត្រូវ​កែសម្រួល និង​បំពេញ​បន្ថែមចំនួន​២៨​រូប។ កិច្ចប្រជុំ​នេះ​មាន​កូរ៉ុម​សមាជិក​សភា​ចូលរួម​ប្រជុំ​ចំនួន​១០៨​រូប​(​សមាជិកសភា​គណបក្ស​ប្រឆាំង​ចំនួន​៤០​រូប​)​រួម​ទាំង​វត្តមាន​សម្ដេច​តេ​ជោ ហ៊ុន សែន​ សមាជិកសភា មណ្ឌល​កណ្តាល និង​ជា​នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​ផង​ដែរ។

រហូតដល់​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្ដេច​សូម​អរគុណ​ចំពោះ​សមាជិក​សមាជិកា​សភា​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​លើកឡើងថា ​នឹង​មិន​បោះឆ្នោត​គាំទ្រ​លើ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ដែល​ត្រូវ​កែសម្រួល ​និង​បំពេញ​បន្ថែម​២៨​រូប​នោះ​ទេ ហើយ​សម្ដេច​តេ​ជោ បាន​អរគុណ។

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា សម្ដេច​មិន​ត្រូវការ​សំឡេង​ឆ្នោត​របស់​អស់​លោក​ទេ នាំ​ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ជំពាក់​គុណ​អស់លោក​ទេ ដូច្នេះ​សូម​កុំ​បោះឆ្នោត​ឲ្យ​សោះ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ថ្ងៃ​ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​យក​វិធាន​នេះ​ដែរ។​ សម្ដេច​តេ​ជោ​ បាន​អរគុណ​ចំពោះ​គណបក្សប្រឆាំង ​ដែល​បាន​ប្រកាស​តាម​សារព័ត៌មាន​បែបនេះ​នា​ពេល​កន្លងមក​៕