ពឹង​ឲ្យ​ជូន​ទៅ​រក​ប្តី​ កើត​មាន​តណ្ហា​ចាប់​រំលោភ​នាង​យ៉ាង​ព្រៃផ្សៃ​

ពឹង​ឲ្យ​ជូន​ទៅ​រក​ប្តី​ កើត​មាន​តណ្ហា​ចាប់​រំលោភ​នាង​យ៉ាង​ព្រៃផ្សៃ​



បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ឲ្យ​បុរស​ជើងល្អ​ម្នាក់​ ជូន​ទៅ​ដើរ​រក​ប្តី​ ពេល​តណ្ហា​ឡើង​ខ្លាំង​ចាប់​ស្ត្រី​នោះ​រំលោភ​យ៉ាង​សាហាវ​ ត្រូវ​បាន​នគរបាល​ធ្វើជា​ឃាត់ខ្លួន​ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣​ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ទំនប់ ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ដោយ​តាម​ពាក្យ​បណ្តឹង​របស់​ជនរង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ធ្វើ​ការប្តឹង​ជនសង្ស័យ​ឈ្មោះ​អឿ សុភា អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​ ពី​បទ​រំលោភ​បានសម្រេច ​ក្រោយពេល​នារី​រងគ្រោះ​បាន​ឲ្យ​ជនសង្ស័យ​ដឹក​ខ្លួន​តាម​ម៉ូតូ​ទៅ​រក​ប្តី​។ មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​ថ្ងៃកើតហេតុ​នោះ​ជនសង្ស័យ ​និង​ប្តី​នារី​រងគ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ ​លុះ​ស្រវឹង​រៀងខ្លួន​បុរស​ជា​ប្តី​ បាន​ខ្ចី​ម៉ូតូ​ជនសង្ស័យ​ចេញទៅ​ក្រៅ​ដោយ​ម៉ូតូ​បែក​កង់​ ប្តី​ក៏​បន្តើរ​ម៉ូតូ​ត្រឡប់​មកផ្ទះ​វិញ ​សុំ​ប្រាក់​ប្រពន្ធ​ទៅ​ដូរ​ពោះវៀន​ម៉ូតូ​ឱ្យ​មិត្តភក្តិ​វិញ ។​ លុះ​ប្រពន្ធ​មិន​ឱ្យ​លុយ​ទើប​បុរស​ជា​ប្តី​ខឹង​ ក៏​ទាញ​កង់​ជិះ​ចេញទៅ​បាត់។ ប្រពន្ធ​ដោយ​បាត់​ប្តី​យូរ​ពេក មិន​ឃើញ​ត្រឡប់​មកផ្ទះ​វិញ ក៏​ពឹង​ជនសង្ស័យ​ឱ្យ​ជូន​ទៅ​រក​ប្តី​នៅផ្ទះ​ម្តាយ​របស់​នាង​។ ដឹង​អី​ជនសង្ស័យ​បាន​ដឹក​ស្ត្រីជន​រងគ្រោះ​ដល់​ពាក់​កណ្តាល​ផ្លូវ​ ត្រូវ​ជនសង្ស័យ​ឆក់​ឱកាស​ចាប់​រំលោភ​បានសម្រេច​រួច​ដឹក​មក​ផ្ទះ​វិញ​។

នារី​រងគ្រោះ​ពេល​ឃើញ​ប្តី ក៏បាន​រៀបរាប់​ប្រាប់​តាម​ដំណើររឿង​ក៏​រាយការណ៍​ប្រាប់​មេភូមិ​ឱ្យ​ជួយ​អន្តរាគមន៍​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង។ នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​ពិតប្រាកដ​មែន​ ពេល​ដឹក​នាង​ទៅ​រក​ប្តី​នាង​ ស្ងាត់​ផង​ក៏​មាន​អារម្មណ៍​ដោយ​អំណាច​ស្រវឹងស្រា​ ធ្វើ​ឲ្យ​គេ​ហ៊ាន​ធ្វើបែបនេះ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕