វី​ង បន្ត​ប្ដេជ្ញា​ជួយ​រក្សា​ទំនាក់ទំនង​គ្រប់​ក្រុម​គ្រួសារ​ឲ្យ​កាន់តែ​រឹងមាំ និង​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​តាម​ជនបទ​កាន់តែ​ប្រសើរ​ឡើង​

វី​ង បន្ត​ប្ដេជ្ញា​ជួយ​រក្សា​ទំនាក់ទំនង​គ្រប់​ក្រុម​គ្រួសារ​ឲ្យ​កាន់តែ​រឹងមាំ និង​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​តាម​ជនបទ​កាន់តែ​ប្រសើរ​ឡើង​



ចាប់​តាំង​ពី​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​២០០៩​មក វី​ង បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​ប្រើ​ទូរស័ព្ទ​ដៃ។ ជា​មួយ​នឹង​កញ្ចប់​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូចជា ការផ្ទេរ​ប្រាក់​ក្នុងស្រុក បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ សេវា​ទូទាត់​វិក្កយ​បត្រ សេវា​វី​ង​គិតលុយ សេវា​បើក​ប្រាក់បៀវត្សរ៍ និង​សេវា​ទូទាត់​លើ​អ៊ីនធឺណិត ប្រជាជន​កម្ពុជា​ទាំង​នៅ​ទីក្រុង​ និង​ជនបទ ​សុទ្ធតែ​បាន​ទទួល​នូវ​ភាព​រីករាយ​ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ផ្ទេរ​ប្រាក់​យ៉ាង​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​តាមរយៈ ​វី​ង។ ក្រុម​គ្រួសារ​នៅ​តាម​ជនបទ អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​ពី​កូនៗ​របស់​ពួកគាត់​ ដែល​ធ្វើការ​នៅ​តាម​ទីក្រុង ឬ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ។

ដោយសារតែ វី​ង មាន​ភាព​ងាយស្រួល​ខ្លាំង និង​ការ​ច្នៃប្រឌិត​ខ្ពស់ បាន​ធ្វើ​ឲ្យ​សន្ទុះ​ចំនួន​អតិថិជន វី​ង កើន​ឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ចំនួន​ប្រតិបត្តិការ​ច្រើនជាង​១០០​លាន ជាមួយ​បណ្ដាញ​ភ្នាក់ងារ វី​ង​ ដ៏​រឹងមាំ​ច្រើនជាង​៣,៦០០​កន្លែង ​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ចុង​ក្រោយ​នេះ។
អ្វី​ដែល​សំខាន់​សម្រាប់​ក្រុមការងារ វី​ង លើស​ពី​ភាព​ជោគជ័យ ​នៃ​កេរ្តិ៍ឈ្មោះ​របស់ វី​ង ទៅ​ទៀត​នោះ ​គឺ​ការ​បន្ត​ប្ដេជ្ញា​ចិត្ត​ដ៏​រឹងមាំ​របស់ ​វី​ង ដើម្បី​ផ្តល់​នូវ​សេវា​ធនាគារ​ចល័ត​ឲ្យ​បាន​ពេញលេញ ដោយ​ផ្តល់​នូវ​សេវា​ផ្ទេរ​ប្រាក់​ចល័ត​ជូន​ដល់​អតិថិជន​ដែល​មាន​ការ​លំបាក និង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ។

យោង​តាម​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស វី​ង បាន​ឲ្យ​ដឹង​ថា ​ការ​ឈរជើង​ដ៏​រឹងមាំ​របស់ វី​ង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​បម្រើ សេវា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ក្រីក្រ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល។

លោក​បាន​មានប្រសាសន៍ថា “​តាមរយៈ​គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី​របស់​ វី​ង​ ជា​បន្ត​បន្ទាប់ បាន​ជួយ​កាត់បន្ថយ​ការ​ចំណាយ​កាន់តែ​តិច និង​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។ សេវា​ផ្ទេរ​ប្រាក់ វី​ង​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប ផ្ញើ​ប្រាក់​ក្នុង​ករណី​បន្ទាន់​ដល់​ក្រុម​គ្រួសារ ឬ​ផ្តល់​ការចាយវាយ​ប្រចាំថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់ នៅ​តាម​ខេត្ត​ប៉ុណ្ណោះ​ទេ ប្រាក់​ដែល​ទទួល​បាន​អាច​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​បងប្អូន ឬ​ជួយ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​របស់​ពួកគាត់​បាន​ផង​ដែរ​។ ទាំង​អស់​នេះ បាន​ជួយ​លើកស្ទួយ​គុណភាព​ជីវិត​របស់​គ្រួសារ​នីមួយៗ និង​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ដែល​ថា​ពួកគេ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​ផ្តល់​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​បែបនេះ វី​ង បាន ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ជនបទ​មាន​ជីវភាព​ និង​អនាគត​ប្រសើរ​ឡើង ​ឲ្យ​សម​ទៅតាម​អ្វី​ដែល​ពលរដ្ឋ​ទូទៅ​គួរតែ​ទទួល​បាន។

ទន្ទឹម​នឹង​ការ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​សំណាក់​អតិថិជន វី​ង​ មាន​សេវា គ្របដណ្ដប់ 100% តាម​ស្រុក​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ឱកាស​អាជីវកម្ម សម្រាប់​បណ្ដាញ​ភ្នាក់ងារ​ដ៏​រឹងមាំ​របស់​ខ្លួន​ជាង​៣.៦០០​កន្លែង​។ ដោយ​សហការ​ជា​ដៃគូ​ជាមួយ វី​ង ភ្នាក់ងារ​ទាំងអស់​អាច​បង្កើត​អាជីវកម្ម​ដែល​អាច​រក​ប្រាក់​ចំណូល​តាមរយៈ​ប្រតិបត្តិការ​របស់ វី​ង។

លោក ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ វី​ង បាន​បន្ថែម​ថា “​ភាព​ជោគជ័យ​របស់​យើង គឺ​កើត​ចេញ​ពី​ភាព​ជោគជ័យ​របស់​ភ្នាក់ងារ​យើង។ ហេតុនេះ ទើប​យើង​ចាត់​ទុក​ភ្នាក់ងារ​របស់​យើង​ដូចជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់។ យើង​បាន​ផ្តល់​នូវ​សម្ភារៈ ​និង​ធនធាន​ល្អៗ​សម្រាប់​ដំណើរការ​គ្រប់គ្រង​របស់​អាជីវកម្ម​ភ្នាក់ងារ​ វី​ង និង​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ភ្នាក់ងារ​ផង​ដែរ។ យើង​បាន​បំពាក់​ឧបករណ៍ និង​ការ​បណ្ដុះបណ្ដាល​ជា​ចាំបាច់​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​។ ភាពជា​ដៃគូ​ដ៏​ល្អ​នេះ គឺ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​អាជីវកម្ម​របស់​ភ្នាក់ងារ​យើង និង​ទទួល​បាន​មកវិញ​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​អតិថិជន។ នៅ​ពេល​ដែល​អតិថិជន​សប្បាយចិត្ត និង​មាន​ជីវភាព​ប្រសើរ​នោះ ​គឺជា​ការ​បញ្ជាក់​ពី​ភាព​ជោគជ័យ​ពិតប្រាកដ​សម្រាប់ ​វី​ង។​

*អំពី ​វី​ង​ វី​ង ផ្តល់នូវ​សេវាកម្ម​ផ្ទេរ​ប្រាក់​ចល័ត​ដែល​មាន​ភាព​ច្នៃប្រឌិត​ថ្មី​មួយ​ដូចជា ផ្ញើ​ប្រាក់ ទូទាត់​វិក្កយបត្រ ទិញ​កាត​ទូរស័ព្ទ សេវា​បើកប្រាក់​បៀវត្សរ៍ ការ​ទូទាត់​លើ អ៊ីនធឺណិត និង​វី​ង​គិតលុយ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ www.wingmoney.com ឬ​ទាក់ទង​មក​លេខ ០២៣ ៩៩៩ ៩៨៩​៕