ក្រុម​អ៊ីម​ផលស៍​ភ្នំពេញ​សម្ពោធ​គម្រោង​ជួយ​លើក​កម្ពស់​ដល់​សុខភាព​ផ្លូវ​ភេទ ​បុរស​ស្រលាញ់​បុរស​នៅ​កម្ពុជា​

ក្រុម​អ៊ីម​ផលស៍​ភ្នំពេញ​សម្ពោធ​គម្រោង​ជួយ​លើក​កម្ពស់​ដល់​សុខភាព​ផ្លូវ​ភេទ ​បុរស​ស្រលាញ់​បុរស​នៅ​កម្ពុជា​

ភ្នំពេញ ៖ ក្រុម​អ៊ី​ម​ផលស៍​ភ្នំពេញ​បាន​បើក​សម្ពោធ​គម្រោង​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​លើក​កម្ពស់​សុខភាព​ផ្លូវ​ភេទ​និង​បង្កើន​ការ​យល់ដឹង​ឲ្យ​ទូលំទូលាយ​ អំពី​សកម្មភាព​ផ្លូវ​ភេទ​រវាង​បុរស​ស្រលាញ់​បុរស​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

ពិធី​សម្ពោធ​គម្រោង​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​រាត្រី​ថ្ងៃទី​០២​ ខែមេសា​ ឆ្នាំ​២០១៦​នៅ​ក្លឹម​កម្សាន្ត​Heart ofdarkness​ដែល​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ​ដោយមាន​ការចូលរួម​ពី​លោក​ភី​ទ័​រ​រី​ស​អនុ​ប្រធាន​ជាន់ខ្ពស់​អង្គការ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​ប្រចាំ​នោះ​សហរដ្ឋអាមេរិក​លោក​វេ​ជ្ជ​បណ្ឌិត​ឈឹម​សា​រ៉ា​ត​នាយក​ប្រចាំ​តំបន់​អាស៊ី​អង្គការ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​តំណាង​ក្រុម​អ៊ី​ផលស៍​សាកល​និង​មន្ត្រី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា​មាន​ក្រុម​បុរស​ស្រលាញ់​បុរស​រាប់​ម៉ឺន​នាក់​ហើយ​ពួកគេ​ទាំងនោះ​ភាគច្រើន​មិន​ហ៊ាន​ចេញមុខ​នៅ​ក្នុង​សង្គម​ទេ​ដោយសារតែ​មានការ​រើសអើង​ហើយ​ដោយសារតែ​ការរើសអើង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​នេះ​ប្រឈម​នឹង​ការ​ខ្លង​មេរោគ​អេដស៍​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​ក៏​ព្រោះ​ការ​រួម​ភេទ​របស់​ពួកគេ​មិន​មាន​សុវត្ថិភាព។

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​គម្រោង​របស់​ក្រុម​អ៊ី​ម​ផលស៍​ភ្នំពេញ​នេះ​ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​សុខភាព​ផ្លូវ​ភេទ​ឲ្យ​បាន​ទូលំទូលាយ​អំពី​សកម្មភាព​ផ្លូវ​ភេទ​និង​បង្កើន​ការ​យល់ដឹង​ឲ្យ​បាន​ទូលំទូលាយ​អំពី​សកម្មភាព​ផ្លូវ​ភេទ​រវាង​បុរស​ដែល​មាន​ដៃគូ​ជា​បុរស​តាមរយៈ​ការ​បង្កើន​សមត្ថភាព​ដល់​បុគ្គល​ក្នុង​សហគមន៍​ឲ្យ​ទទួល​បាន​ភាពជា​ម្ចាស់​ការ​លើ​រាងកាយ​និង​សុខភាព​របស់​ខ្លួន​។ លើក​កម្ពស់​ការ​យល់ដឹង​តាមរយៈ​កិច្ចពិភាក្សា​បើកចំហ​ជុំវិញ​ប្រធានបទ​បុរស​ស្រលាញ់​បុរស​ផ្លូវ​ភាព​ផ្លូវ​ភេទ​ការ​បង្ការ​ជំងឺ​អេដស៍​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ជំងឺ​កាមរោគ​ការ​លើក​កម្ពស់​សហគមន៍​ដោយ​បង្កើត​បរិយាកាស​វិជ្ជមាន​និង​វេទិកា​សម្រាប់​ការសន្ទនា​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ក្នុង​ទំនាក់ទំនង​ផ្លូវ​ភេទ។

ក្រុម​អ៊ី​ផលស៍​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​គេ ​នៅ​សហរដ្ឋអាមេរិក​ដែល​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​អន្តរជាតិ​មាន​គោលបំណង​ ដើម្បី​លើក​កម្ពស់​បែបបទ​ជីវិត​សុខភាព​ផ្លូវភេទ​ក្នុងចំណោម​បុរស​ស្រលាញ់​បុរស​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ចំណែក​ក្រុម​អ៊ី​ផលស៍​ភ្នំពេញ​ បានចា​ប់ផ្តើម​នៅ​ខែតុលា​ឆ្នាំ​២០១៥​ដោយ​ធ្វើ​សកម្មភាព​ជាមួយ​អង្គការ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF-Cambodia)​មកដល់ពេលនេះ​បាន​វិវត្តន៍​ខ្លួន​ដំបូង​គេ​ក្នុងចំណោម​សាខា​ទាំង​បី​នៅ​ក្នុង​តំបន់​អាស៊ី៕