ពិធី​ជូនពរ​ឆ្នាំ​ថ្មី របស់​ប្រតិភូ​ខេត្ត​ដុង​ថាប់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​

ពិធី​ជូនពរ​ឆ្នាំ​ថ្មី របស់​ប្រតិភូ​ខេត្ត​ដុង​ថាប់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​



ព្រៃវែង ៖ ប្រតិភូ​ខេត្ត​ដុង​ថាប់​ដឹកនាំ​ដោយ ឯកឧត្តម ចាវ ហុក​ហ្វុ​ក អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មក​ជូនពរ​ឆ្នាំ​ថ្មី ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ ២០១៦ នៅ​សាលាខេត្ត​ព្រៃវែង។

លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង និងលោក ស្បោង សា​រ៉ា​ត ប្រធាន​ករុមប្រឹក្សា​ខេត្តព្រៃវែង បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដោយ​បាន​ទទួល​ប្រតិភូ​ខេត្ត​ដុង​ថាប់ ដឹកនាំ​ដោយ ឯកឧត្តម ចាវ ហុក​ហ្វុ​ក អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អញ្ជើញ​មក​ជូនពរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្តព្រៃវែង ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំវក​អដ្ឋស័ក នា​ឱកាស​នេះ​ផង និង​ដើម្បី​ពង្រឹង ពង្រីក​ទំនាក់ទំនង​ខេត្ត​ជាប់​ព្រំដែន​ទាំងពីរ ខេត្តព្រៃវែង និង​ខេត្ត​ដុង​ថាប់។

លោក អភិបាលខេត្ត​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ខេត្ត​ដុង​ថាប់​ថា ខេត្ត​ព្រៃវែង មាន​ព្រំដែន​ជាប់​ខេត្ត ដុង​ថាប់ ខេត្ត​តៃនិញ ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និយាយ​ជារួម​លើ​កិច្ច​សហ​ប្រតិបត្តិការ ជានិច្ចកាល​ទទួល​បាន​នូវ​ទំនាក់ទំនង​ល្អជា​ប្រពៃណី និង​ប្រកបដោយ​មិត្តភាព សាមគ្គីភាព និង​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​និយាយ​ដោយឡែក​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ដុង​ថាប់ តែង​ផ្តល់​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ទៅវិញទៅមក​លើ​គ្រប់​វិស័យ មាន​ជាអាទិ៍​លើ​ការងារ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ ជាទូទៅ​ត្រូវ​បាន​រក្សា ការពារ បាន​ល្អ​ប្រសើរ ជាពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន នៅ​ភូមិ ឃុំ​ស្រុក នៅ​តំបន់​ព្រំដែន នៃ​ខេត្ត​ទាំងពីរ រក្សា​បានជា​ព្រំដែន​សន្តិភាព មិ​ត្ក​ភាព​ល្អ​ប្រពៃ ផ្តើមចេញពី​ស្ថានភាព​នេះ បាន​បង្ករ​លក្ខណៈ​យ៉ាង​ល្អ ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ពង្រឹង​បាន​នូវ​ទំនាក់ទំនង កិច្ចសហការ​ទៅវិញទៅមក ក៍​ដូចជា​ការបង្ការ បង្ក្រាប​បទល្មើស​ផ្សេងៗ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ជាងនេះទៅទៀត បាន​បង្ករ​លក្ខណៈ​ល្អប្រសើរ​ដល់​ការ​ចេញចូល​ឆ្លងកាត់ ការ​ទំនាក់ទំនង និង​ការប្រកប​អាជីវកម្ម ពាណិជ្ជកម្ម​នានា របស់​ប្រជាពលរដ្ឋ​ទាំងសងខាង បាន​យ៉ាង​ល្អប្រសើរ​។ ជាមួយនេះ​ផងដែរ រដ្ឋបាល អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ នៃ​ខេត្ត​ទាំងពីរ​បាន​សហការ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង និង​សហប្រតិបត្តិ​ការល្អ រវាង​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ថែរក្សា​សន្តិភាព វិបុលភាព បូរណភាព​ទឹកដី ពិសេស​ការការពារ​ប​ង្គោ​ល​ព្រំដែន​សី​ម៉ា តាម​ការកំណត់​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​យ៉ាង​ល្អប្រសើរ ។​
លោក​អភិបាល​ខេត្ត និង​បន្ត ពង្រឹង ពង្រីក នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ និង​ពង្រឹង​សាមគ្គីភាព មិត្តភាព បងប្អូន​ជា​ប្រពៃណី ឲ្យ​កាន់តែ​រឹងមាំ ជិតស្និទ្ធ ស្ថិតស្ថេរ យូរអង្វែង ដើម្បី​វិបុលភាព និង​កា​រង​ភិ​វឌ្ឍន៍​របស់​ប្រជាជន​នៃ​ប្រទេសជាតិ​យើង​ទាំងពីរ។

ឯកឧត្តម ចាវ ហុក​ហ្វុ​ក អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៍​បាន​លើកឡើង​អ​ពី​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​សេ​ត្ត​ដុង​ថាប់​និង​ខេត្ត​ព្រៃវែង​ផងដែរ ហើយ​និ​ខិតខំ​រក្សា​ទំនាក់ទំនង មិត្តភាព ឲ្យ​នៅ​ស្ថិតស្ថេរ​យូរអង្វែង​ជា​រៀងរហូត និង​ជួយ​ឧបត្ថម្ភ​គ្នា​ទៅវិញទៅមក នៅ​ពេល​ជួប​ការ​លំបាក។ ប្រតិភូ​ខេត្ត​ដុង​ថាប់ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍ ដល់​លោក អភិបាលខេត្ត​ព្រៃវែង និង​ប្រធាន​ក្រុមប្រឹក្សា​ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត​ទាំងអស់​ដែល​បាន​ចូលរួម លោក​អភិបាលខេត្ត​ក៏​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​ប្រតិភូ​ខេត្ត​ដុង​ថាប់​ផង​ដែរ៕

ពិធី​ជូនពរ​ឆ្នាំ​ថ្មី របស់​ប្រតិភូ​ខេត្ត​ដុង​ថាប់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​

ពិធី​ជូនពរ​ឆ្នាំ​ថ្មី របស់​ប្រតិភូ​ខេត្ត​ដុង​ថាប់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​

ពិធី​ជូនពរ​ឆ្នាំ​ថ្មី របស់​ប្រតិភូ​ខេត្ត​ដុង​ថាប់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​

ពិធី​ជូនពរ​ឆ្នាំ​ថ្មី របស់​ប្រតិភូ​ខេត្ត​ដុង​ថាប់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​