បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ​អ្នក​លឿង​ម្នាក់​ ចងក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​អតីត​ប្អូនថ្លៃ

បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ​អ្នក​លឿង​ម្នាក់​ ចងក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​អតីត​ប្អូនថ្លៃ



ព្រៃវែង​ ៖ បុគ្គលិក​ពេទ្យ​មណ្ឌល​សុខភាព​ ឃុំ​អ្នក​លឿង​ម្នាក់​បាន​ចង.កសម្លាប់​ខ្លួន​នៅផ្ទះ​ អតីត​ប្អូនថ្លៃ​ដោយ​មិន​ដឹង​មូលហេតុ។

ហេតុការណ៍​ចង.ក​​សម្លាប់​ខ្លួន​ខាង​​លើ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​​​​​​​​កាលពី​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​(៣)​ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក។ ជនរងគ្រោះ​ខាង​​លើ​​មាន​ឈ្មោះ​សែត ​វិធា​វី​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូ​.​ឃុំ​ខាងលើ ​មុខរបរ​បុគ្គលិក​ពេទ្យ​មណ្ឌល​សុខភាព ឃុំ​អ្នក​លឿង។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​​, សាច់ញាតិ​ជនរងគ្រោះ​ និង​សមត្ថកិច្ច​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ​កាលពី​ឆ្នាំ​២០១៥ ​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ចង.ក​ធ្វើ​អត្តឃាត​​​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​មិន​ដឹង​មូលហេតុ​ផង​ដែរ។ លុះ​​នៅ​ពេល​នេះ ​ជនរងគ្រោះ​ក៏​បាន​ចង.ក​ សម្លាប់​ខ្លួនឯង​​តាម​ប្រពន្ធ ​នៅ​ក្នុង​បន្ទប់ទឹក​ ដោយ​យក​ក្រមា​មក​ចង​នឹង​ឥដ្ឋ​ខ្យល់​ បន្ទប់ទឹក​ក្នុង​ផ្ទះ​របស់​ឈ្មោះ​អៀម រ៉ា​យ (​ប្ដី) និង​ប្រពន្ធ​ឈ្មោះ​ធុ​យ ស្រី​ពៅ​ ដែល​ត្រូវជា​អតីត​ប្អូនថ្លៃ​របស់​ជនរងគ្រោះ។

ក្រោយ​​​ពី​មាន​ការ​ភ្ញាក់ផ្អើល​ លោកនាយ​ប៉ុស្តិ៍​នគរបាល ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ និង​រាយការណ៍​ទៅ​អធិការដ្ឋាន​ស្រុក។ ក្រោយមក​សមត្ថកិច្ច​ជំនាញ​ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ សមត្ថកិច្ច​ប៉ូលិស​មន្ត្រី​កងរាជអាវុធហត្ថ​​ លោក​គ្រូពេទ្យ​ បាន​ធ្វើ​កោសលវិច័យ​ ហើយ​បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​ពិតជា​ស្លាប់​ ដោយសារ​ចង.ក​ពិត​ប្រាកដ​មែន​ដោយ​យក​ក្រមា​ចង​នឹង​ឥដ្ឋ​ខ្យល់​បន្ទប់ទឹក ​រួច​ទម្លាក់​ខ្លួន​បណ្ដាល​ឲ្យ​បែក​បំពង់ខ្យល់​ស្លាប់​តែម្ដង។ ក្រោយមក​​ទៀត ​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ​អ្នក​លឿង​ម្នាក់​ ចងក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​អតីត​ប្អូនថ្លៃ

បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ​អ្នក​លឿង​ម្នាក់​ ចងក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​អតីត​ប្អូនថ្លៃ