សៀវភៅ​លិខិត​ឆ្លង​ដែន​​នឹង​លែង​មាន​​ ក្រោយ​ពី​គេ​យក​បញ្ចូល​ក្នុង​ទូរសព្ទ

មនុស្ស​មួយ​ភាគ​តូច​​​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​តែង​​ភ្លេច​របស់​របរ​ពេល​ចេញ​ដំណើរ​ម្ដងៗ​ ជា​ពិសេស​គឺ​លិខិត​ឆ្លង​ដែន​ ដែល​ជា​របស់​ដ៏​សំខាន់​មួយ។ ដោយ​សង្កេត​ឃើញ​បញ្ហា​នេះ​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​អង់គ្លេស​មាន​គម្រោង​បញ្ចូល​លិខិត​ឆ្លង​ដែន​ចូល​ក្នុង​ទូរសព្ទ​ ​ងាយ​ស្រួល​យក​តាម​ខ្លួន។

 

សៀវភៅ​លិខិត​ឆ្លង​ដែន​​នឹង​លែង​មាន​​ ក្រោយ​ពី​គេ​យក​បញ្ចូល​ក្នុង​ទូរសព្ទ

 

ក្រុមហ៊ុន​ De La Rue ដែល​បច្ចុប្បន្ន​ជា​​ក្រុមហ៊ុន​ផលិត​លិខិត​ឆ្លង​ដែន​ដ៏​ធំ​មួយ​ កំពុង​សិក្សា​លើ​បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​រក្សា​ទិន្នន័យ​​របស់​លិខិត​ឆ្លង​ដែន​នៅ​លើ​ទូរសព្ទ​ ក្នុង​កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត។ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា​ ផែន​ការ​នេះ​គឺ​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​បំផុត​ ហើយ​​ប្រសិន​បើ​​ផែន​ការ​នេះ​សម្រេច​ជោគជ័យ​ នោះ​លិខិត​ឆ្លង​ដែន​ឌីជីថល​ថ្មី​នេះ​នឹង​អាច​ប្រើ​បាន​ដូច​ជា​ Boarding Pass ​យ៉ាង​អីចឹង។

 

យោង​តាម​លោក​ David Jevans ​ដែល​មក​ពី​ក្រុមហ៊ុន​សុវត្ថិភាព​ Proofpoint បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ឲ្យ​លិខិត​ឆ្លង​ដែន​ឌីជីថល​លើ​ទូរសព្ទ​អាច​រក្សា​ទុក​យ៉ាង​សុវត្ថិភាព​បាន​ គឺ​ត្រូវ​ឲ្យ​មាន​ Hardware ថ្មី​លើ​ទូរសព្ទ​​ដែល​អាច​ធានា​ថា​ លិខិត​ឆ្លង​ដែន​ឌីជីថល​នោះ​មិន​អាច​​ឲ្យ​អ្នក​កូពី​យក​បាន។ មិន​តែ​ប៉ុណ្ណោះ​ក៏​ត្រូវ​មាន​ឪបករណ៍​អាន​លិខិត​ឆ្លង​ដែន​ឥត​ខ្សែ​​ផង​ដែរ៕

 

ចុច​អាន៖ ទូរសព្ទ​បត់​អេក្រង់​បាន​ ​របស់​ Samsung អាច​នឹង​ចេញ​លក់​​ឆ្នាំ​២០១៧

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Metro​​​​