បច្ចេកវិទ្យា​របស់​ ​Chevrolet Bolt​ ​ស៊ី​ដាច់​រថយន្ត​ ​Tesla Model 3​

បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​បាន​ប្រជែង​គ្នា​ក្នុង​ការ​ផលិត​នូវ​រថយន្ត​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​។​ ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​TESLA​​ ​របស់​អាមេរិក​បាន​ចាប់​ជាប់​​តំណែង​កំពូល​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​។​

 

​តែ​នា​ពេល​នេះ​តំណែង​កំពូល​របស់​ ​TESLA​ ​ប្រហែល​ជា​មាន​ការ​ប្រែប្រួល​ក្រោយ​ក្រុមហ៊ុន​ ​Chevrolet​ ​បាន​បញ្ចេញ​នូវ​រថយន្ត​អគ្គិសនី​ម៉ូដែល​ចុង​ក្រោយ​ ​Chevrolet Bolt​ ​របស់​ពួក​គេ​ ​ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​របស់​ ​Tesla Model 3​ ​។​

 

បច្ចេកវិទ្យា​របស់​ ​Chevrolet Bolt​ ​ស៊ី​ដាច់​រថយន្ត​ ​Tesla Model 3​

 

បើ​និយាយ​ពី​បច្ចេកវិទ្យា​ ​Tesla Model 3​ ​មាន​បំពាក់​នូវ​មុខ​ងារ​ដែល​អាច​ឲ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ​ (តែ​អ្នក​ត្រូវ​បង់​ថ្លៃ​សេវា​បន្ថែម​សម្រាប់​ប្រើ​មុខ​ងារ​មួយ​នេះ​)​។​ ​ចំពោះ​ ​Chevrolet Bolt​ ​មាន​បំពាក់​នូវ​កាមេរ៉ា​ដែល​អាច​មើល​នូវ​សកម្មភាព​ពេល​បើក​បរ​បាន​យ៉ាង​ច្បាស់​មិន​ថា​យប់​ ​ឬ​ថ្ងៃ​។​​ លើស​ពី​នេះ​រថយន្ត​នឹង​ធ្វើ​ការ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ដែល​អ្នក​បើក​បរ​នៅ​ជិត​វា​ក្នុង​ចម្ងាយ​ ​១០០ម៉ែត្រ​ ​(​ប្រើ​ស្មាតហ្វូន​ជំនួស​សោ​)​ ​។​

 

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​អ្នក​ក៏​អាច​បញ្ជា​មុខ​ងារ​នានា​ដែល​មាន​ក្នុង​រថយន្ត​​តាម​រយៈ​ App របស់ Chevrolet បាន​ផង​ដែរ​៕

 

Tesla Model 3

Chevrolet Bolt

ចម្ងាយ​ប្រើ​ប្រាស់​ពេល​មាន​​ថាមពល​ពេញ​

៣៤៦គីឡូម៉ែត្រ

៣៨៦គីឡូម៉ែត្រ

សន្ទុះ​ពី​ ​០​ ​ទៅ​ ​៩៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

៧ វិនាទី

៦ វិនាទី

តម្លៃ​បរទេស​

៤២៥០០​ដុល្លារ​

៤៥០០០​ដុល្លារ​

អាន​បន្ត​ ​៖​ សៀវភៅ​លិខិត​ឆ្លង​ដែន​​នឹង​លែង​មាន​​ ក្រោយ​ពី​គេ​យក​បញ្ចូល​ក្នុង​ទូរសព្ទ

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​​mashable