ដឹង​ Apple ចំណាយ​ប៉ុន្មាន​ដុល្លារទេ​ ដើម្បី​ផលិត​ iPhone SE មួយ​គ្រឿង?

ថ្មីៗ​នេះ​វិបសាយ​ CNNMoney បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​តម្លៃ​គ្រឿង​បន្លាស់​នីមួយៗ​​​មាន​បំពាក់​លើ​ iPhone ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Apple។

 

 

តាម​វីដេអូ​បាន​បង្ហាញ​ថា​ អេក្រង់​ទំហំ​៤​អ៊ីញ​មាន​តម្លៃ​ ២៦,៥​ដុល្លារ; ថ្ម​ តម្លៃ​៣​ដុល្លារ; កាមេរ៉ា​ទំហំ​១២MP តម្លៃ​២០​ដុល្លារ; Logic Board តម្លៃ ៦២,៥​ដុល្លារ; រន្ធ​បំពង​សំឡេង​ ៨​ដុល្លារ; ​គ្រឿង​បន្លាស់​ផ្សេង​ទៀត​មាន​តម្លៃ​ ៨១​​ដុល្លារ រួម​ទាំង​គ្រឿង​ក្នុង​ប្រអប់​និង​ថ្លៃ​ដំឡើង​​គឺ​ ១៨,៥​ដុល្លារ។ បូក​តម្លៃ​រួម​គឺ​ ២១៩,៥​ដុល្លារ​ ​ស្រប​ពេល​ដែល​តម្លៃ​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​គឺ​ចាប់​ពី​ ៣៩៩​ដុល្លារ​ក្នុង​មួយ​គ្រឿង៕​​​

 

ចុច​អាន៖ ដាក់​ Galaxy S7 Edge ​ត្រាំ​​ក្នុង​កែវ​​ទឹក​១៦​ម៉ោង​ លទ្ធផល​ទៅ​ជា​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YouTube​​​​