​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )

6 Videos


«​ស្អប់ » គឺជា​ចំណងជើង​បទ​ចម្រៀង​ដែល ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត ធ្លាប់​ច្រៀង​នៅក្នុង​ផលិតកម្ម​យូ​ធូ រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​អ្នក​ទាំងពីរ​មិន​ធ្លាប់​ប៉ះគ្នា​ពីមុនមក ។ ដោយឡែក យប់​ម៉ិ​ញ​នេះ​ស្រាប់តែ ស្រី​ស្រស់​ប្រុស​ស្អាត​មួយគូ​នេះ បាន​ប៉ះគ្នា​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ធ្វើ​ឲ្យ​កក្រើក​ឆាក ជាមួយនឹង​ឈុត​សម្តែង​នៅក្នុង​បទ​ចម្រៀង «​ស្អប់​» ។

​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )

​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )

​ការ​ប៉ះគ្នា​រវាង​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ផ្សេងគ្នា មួយគូ​នេះ ពិតជា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញា កម្រ​នឹង​បង្ហាញមុខ​ជាមួយ​តារាចម្រៀង​ដែល​មិនមែនជា​មិត្ត​រួម​ក្រុម​ណាស់ នៅ​យប់​ម៉ិ​ញ​នេះ​តារាចម្រៀង​ល្បីល្បាញ ឱក សុគន្ធ​កញ្ញា ស្រាប់តែ​បាន​លេចមុខ​ជាមួយនិង​តារាចម្រៀង​ល្បី​នៅក្នុង​ផលិតកម្ម​សាន់​ដេរ លោក ខេមរៈ សិរីមន្ត ។ អ្វីដែល​ប្លែក​គឺ​ស្រាប់តែ​អ្នក​ទាំងពីរ​បានជ្រើសរើស​យក​បទ​ចម្រៀង​ចាស់​កាលពី​ជិត​ដប់ឆ្នាំ​មុន មក​បកស្រាយ​និង​សម្តែង​រួមគ្នា​ទៅវិញ ។

​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )

ឱក សុគន្ធ​កញ្ញា ធ្លាប់​ផ្លាស់ប្តូរ​ទ្រនុំ​ជាច្រើន​មកហើយ ចុងក្រោយ​នាង​ចាកគ្រឹះ​នៅក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស ហើយ​នាង​កម្រ​នឹង​ជ្រើស​រើសយក​បទ​ចម្រៀង​ចាស់​របស់ខ្លួន​មក​បកស្រាយ​ខ្លាំងណាស់ ។​ ​សម្រាប់​បទ​ចម្រៀង «​ស្អប់​បង​» ដែល​ចេញ​នៅក្នុង​ផលិតកម្ម យូ​ធូ គឺ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្ស​និក​កាលពី​ជិត​ដប់ឆ្នាំ​មុន ។ ចំណែក​បទ​ចម្រៀង «​ស្អប់ »​គឺ​ច្រៀង​ដោយ​លោក ខេមរៈ សិរីមន្ត ។ តាមរយៈ​ការបកស្រាយ​ក៏ដូចជា​កា​សម្តែង​របស់ ឱក សុគន្ធ​កញ្ញា និង ខេមរៈ​សិរីមន្ត នៅក្នុង​បទ​ចម្រៀង «​ស្អប់ »​កាលពី​យប់​ម៉ិ​ញ​នេះ ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នកទស្សនា ។​

​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )

​មូលហេតុ​ដែល ឱក សុគន្ធ​កញ្ញា ជ្រើស​រើសយក​បទ​ចាស់ មក​ច្រៀង និង សម្តែង​ជាមួយ ខេមរៈ សិរីមន្ត គឺ​ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស​ឲ្យ​ប្លែក​បន្តិច ។ លោក ខេមរៈ សិរីមន្ត បាន​និយាយថា លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ជួប​ដៃគូ​ចាស់ និង ជា​មិត្តសំលាញ់​ចាស់ ថែមទាំង​បាន​បកស្រាយ​បទ​ចម្រៀង​ចាស់​ជាមួយគ្នា ។ សូម្បីតែ ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​ដែល​បាន​ចាប់​ដៃគូ​គ្នា​ច្រៀង​ជាមួយ​លោក ខេមរៈ សិរីមន្ត ផងដែរ ៕ អា​លី​ណា

​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )​ឱក សុគន្ធ​កញ្ញា និង ខេមរៈ សិរីមន្ត មិត្ត​ចាស់​ជួបគ្នា​កក្រើក​ឆាក (​មាន​វីដេអូ )