វី​ជេ រតនា សន្យា​នឹង​ស្រឡាញ់​ភរិយា​ដល់​ដង្ហើមចុងក្រោយ !

6 Videos


​កាន់តែ​កៀក​ដល់​ថ្ងៃ​រៀបការ​ វី​ជេ រតនា បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ជាច្រើន​ជាមួយនឹង​ពាក្យពេចន៍​ផ្អែមល្ហែម​ក៏ដូចជា​ការសន្យាចំពោះ​អនាគត​ភរិយា​របស់ខ្លួន ។ ក្នុងនោះ​លោក​បាន​អះអាងដោយ​ប្រើ​ពាក្យសម្តី​យ៉ាង​ផ្អែមល្ហែម​ថា «​បង​និង​រក្សា​អូន​រហូតដល់​ដង្ហើមចុងក្រោយ​នៃ​ជីវិត​»​។​

វី​ជេ រតនា សន្យា​នឹង​ស្រឡាញ់​ភរិយា​ដល់​ដង្ហើមចុងក្រោយ !

វី​ជេ រតនា សន្យា​នឹង​ស្រឡាញ់​ភរិយា​ដល់​ដង្ហើមចុងក្រោយ !

​វី​ជេ រតនា បាន​ភ្ជាប់ពាក្យ​ជា​មួយ​ស្រី​ស្អាត លឹម លីហ្សា កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ ក្រោយពី​ពួកគេ​ស្វែងយល់​ចិត្ត​គ្នា​មួយរយៈ ។ វី​ជេ រតនា ក៏បាន​ជ្រើសរើស​ថ្ងៃ​មង្គលរបស់ខ្លួន​រួចរាល់ហើយ​ដែរ​គឺ​​ថ្ងៃទី​២៩ ខែមេសា នេះ​នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ ។ អ្វីដែល​កត់សម្គាល់​នោះជិត​ដល់​ថ្ងៃរៀបការ វី​ជេ រតនា បាន​បង្ហោះ​សារ​ជាច្រើន​ដល់​អនាគត​ភរិយា​ដែលមាន​អត្ថន័យ​ថា​«​ស្រឡាញ់​អូន លី​សា ជាងអ្នកណាៗ ​ទាំងអស់​ក្នុង​លោក​»«​ជិត​ដល់​ថ្ងៃ​យើង​ទាំងពីរ​នាក់​អោនក្បាល​ដល់​កន្ទេល​ហើយសប្បាយចិត្ត​ណាស់​គ្មាន​ពាក្យ​នឹង​ថ្លែង​ក្រៅពី​ពាក្យ​ថាសប្បាយចិត្ត​ស្រលាញ់​អូន​ណាស់​ម្ចាស់ជីវិត​បង​»​ជាដើម ។​

វី​ជេ រតនា សន្យា​នឹង​ស្រឡាញ់​ភរិយា​ដល់​ដង្ហើមចុងក្រោយ !

ក្នុងនោះ​លោក​បាន​សន្យា​ចំពោះ​អនាគត​ភរិយា​ថា​នឹង​ស្រលាញ់​ភរិយា​ដល់​ដង្ហើមចុងក្រោយ​នៃ​ជីវិត ។ វី​ជេ  ​រតនា បាន​អះអាង​ទៀតថា ជិត​ដល់​ថ្ងៃ​រៀបការ​មាន​អារម្មណ៍​ភ័យ​អរ​ម៉េច​មិនដឹង​ទេ ។ មិត្ត​ភិ​ក្ត​ក៏ដូចជា មហា ជន​ដែល​គាំទ្រ វី​ជេ​រ តនា បាន​ចូលរួម​អបអរសាទរ​និង​ជូនពរ​គូ​ស្នេ​ហ៏​មួយគូ​នេះ​ឲ្យ​ស្រឡាញ់គ្នា​ជា​រៀងរហូត​ដល់​ចាស់ ។​

​វី​ជេ រតនា និង​គូ​ដណ្តឹង​ត្រូវបាន​គេ​ចាត់ទុកជា​គូស្នេហ៍​ដែលមាន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​មិន​ចាញ់ គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី​ប៉ុន្មាន​ឡើយ ។ ក្រៅពី​ការងារ​សិល្បៈ វី​ជេ រតនា ក៏​ជា​ថៅកែ​ស្ថានីយប្រេងឥន្ធនៈដែលមាន ឈ្មោះថា Ty Ty Lisa ដែលមាន​ទីតាំងនៅ​ទល់មុខ​ផ្សារ​ចាក់អង្រែ​ក្រោមដែល​បាន​បើកដំណើរការកាលពី​ប៉ុន្មាន​ខែ​មុន​ដោយ​ចំណាយ​ដើមទុន​អស់​រាប់​ម៉ឺន​ដុល្លារ ៕ ចេ​នី​