Raymond Lam ចង់​ស្គម​ហួសហេតុ​

6 Videos


​តារា​សម្តែង និង ចម្រៀង Raymond Lam នឹង​ឡើង​សម្តែង​លើ​ឆាក​តន្ត្រី​ផ្សាយ​ផ្ទាល់ Heart attack LF នៅក្នុង​ទីក្រុង​ហុងកុង​ក្នុង​កំឡុង​ខែមេសា​ខាងមុខនេះ ។​ ​កាលពី​ចុងខែ​មីនា​កន្លងទៅនេះ លោក Raymond បានធ្វើ​សន្និសីទកាសែត ដើម្បី​ផ្សព្វផ្សាយ​ពី​ឆាក​ប្រគំ​តន្ត្រី ហើយ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​នោះ គឺ​លោក​ស្រក​ទម្ងន់​យ៉ាងខ្លាំង ។ ពេលនេះ គេ​បានដឹងថា លោក​មាន​ទម្ងន់​ប្រមាណ ៦៥ គីឡូក្រាម តែ​មើលទៅ​លោក​ស្គម​ខុសធម្មតា រហូត​មុខ​លោក​ជ្រុង និង ចង្កា​ឡើង​ស្រួច ។

Raymond Lam ចង់​ស្គម​ហួសហេតុ​

Raymond Lam ចង់​ស្គម​ហួសហេតុ​

ទោះបី​ជាមាន​រូបរាងកាយ​ប្លែក​ស្គម​ខុសធម្មតា​បែបនេះ​ក្តី ក៏​លោក​បាន​ប្រាប់ថា ប៉ុ​ណ្នឹ​ង​មិនទាន់​គ្រប់គ្រាន់​សម្រាប់​លោក​ទេ ហើយ​លោក​នឹង​ស្គម​ជាងនេះទៀត ពេល​ឡើង​ឆាក​ប្រគំ​តន្ត្រី ។​ ​គេ​បានដឹងថា ដើម្បី​អាច​ឲ្យ​ខ្លួន​លោក​សមល្មម​នឹង​ឈុត​លើ​ឆាក​ប្រគំ​តន្ត្រី លោក​បាន​តម​អារ​ហារ​ជាច្រើន​សូម្បីតែ​បន្លែ​មួយចំនួន ដោយ​លោក​ហូប​តែ​ស៊ុត​ស សាច់មាន់ និង ទឹក​ប៉ុណ្ណោះ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

Raymond Lam ចង់​ស្គម​ហួសហេតុ​