ដឹង​ទេ? គ្រាន់​តែ​ឈរ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ពីរ​ម៉ោង អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

ធម្មតាមនុស្សភាគច្រើន តែងតែចូល ចិត្តអង្គុយ ជាជាងឈរ ព្រោះថា ឈរច្រើនបែរ ជាមានអារម្មណ៍ថា ហត់ជាងអង្គុយ ហើយចុក ជើងទៀត។ បើអ្នក អង្គុយច្រើន ពេកឫអង្គុយ ជាប់គ្នាច្រើនជាង ពីរទៅ បីម៉ោង នោះវាបែរ ជាជះឥទ្ធិពល អាក្រក់ដល់ សុខភាព របស់យើង ទៅវិញ។ ប៉ុន្តែផ្ទុយ ទៅវិញអ្នក ស្រាវជ្រាវ បានអះអាង ថាបើសិនជា អ្នកឈរ ក្នុងមួយថ្ងៃ យ៉ាងតិច ពីរម៉ោង វិញអ្នក នឹងទទួល បានប្រយោជន៍ ជាច្រើន ដល់សុខភាព របស់អ្នក។

ដឹង​ទេ? គ្រាន់​តែ​ឈរ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ពីរ​ម៉ោង អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

វាជារឿងធម្មតារបស់ មនុស្សដែលចូលចិត្ត តែរឿង ងាយស្រួល ប៉ុណ្ណោះដូចនេះ មិនសូវ មានអ្នក ចូលចិត្តឈរ ច្រើនជាងអង្គុយ នោះទេ។ ប៉ុន្តែអ្នកមាន ដឹងទេថា ការអង្គុយ ច្រើនវា ជះឥទ្ធិពល អាក្រក់ជាច្រើន ដល់សុខភាពអ្នក តែបើអ្នក អាចផ្លាស់ប្តូរ មកឈរ ពីរម៉ោងយ៉ាង តិច ក្នុងមួយ ថ្ងៃវិញ នោះវាល្អ សម្រាប់ សុខភាពអ្នក។ ក្រុមអ្នក ស្រាវជ្រាវបាន រកឃើញ ថាអ្នកដែល បានឈរយ៉ាង តិចពីរម៉ោង ក្នុងមួយថ្ងៃ អាចជួយ ការពារ អ្នកពីជម្ងឺ ជាច្រើន។ បើតាមការ បញ្ជាក់ ជម្ងឺទាំងនោះ រួមមាន ជម្ងឺទឹក នោមផ្អែម ការពារការ ឡើងទម្ងន់ និង ជួយការពារបញ្ហាសម្ពាធ ឈាមឡើង ខ្ពស់ថែម ទៀតផង។ អ្នកស្រាវជ្រាវបាន ប្រាប់ថាអ្នក ធ្វើការ ក្នុងការិយាល័យ ភាគច្រើន តែងតែ ចំណាយ ពេលវាលា អង្គុយច្រើន ជាង​ឈរ ។ ហេតុនេះ ពួកគេអាច នឹងប្រឈម មុខនឹង បញ្ហាឡើងទម្ងន់ ជាពិសេស បញ្ហាសម្ពាធ ឈាមព្រម ទាំងអាច កើត ជម្ងឺទឹកនោម ផ្អែមទៀត។ ពួកគេបាន បន្តថាការ ឈរអាច ជួយសម្រួល ដល់ដំណើរឈាមរត់ ជួយឱ្យសាច់ដុំ មានភាព រស់រវើក ការពារពីបញ្ហា ស្ពឹកស្រពន់ដៃ ជើងបាន យ៉ាងប្រសើរ។ ផ្ទុយទៅ វិញប្រសិន បើអ្នក អង្គុយជាប់ ពីពីរទៅបី ម៉ោងវិញ នឹងធ្វើឱ្យ អ្នកមានអារម្មណ៍ថា ចុករោយ ដៃជើង ឈឺសាច់ដុំ ថែមទៀត។ ដូចនេះហើយ ពួកគេបានឱ្យ ដំបូន្មានឱ្យអ្នក ព្យាយាម ក្រោកដើរ ក្នុងចន្លោះពី 30 ទៅ 40 នាទីម្តង ដើម្បីជួយឱ្យ សាច់ដុំនិង ឈាមមាន ចលនាល្អ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដឹង​ទេ? គ្រាន់​តែ​ឈរ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ពីរ​ម៉ោង អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

ដូច្នេះអ្នកអាចព្យាយាម ចៀសវាង អង្គុយច្រើន ម៉ោងជាប់ គ្នាហើយ ប្តូរមកឈរ ឱ្យបាន យ៉ាងតិច ពីរម៉ោង ក្នុងមួយ ថ្ងៃវិញដើម្បី ជួយឱ្យសុខភាព ល្អនិង ចៀសឆ្ងាយ ពីជម្ងឺ។ ប៉ុន្តែប្រសិន បើអ្នក មិនអាច ចៀសវាង ពីអង្គុយ ច្រើននោះ ទេអ្នកអាច ព្យាយាមធ្វើ តាមការ ណែនាំដោយព្យាយាម ក្រោក ឈរនិងដើរ ខ្លះបន្ទាប់ ពីអង្គុយ 30 ទៅ 40 នាទី រួចមកនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ដឹង​ទេ? គ្រាន់​តែ​ឈរ​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ពីរ​ម៉ោង អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

  • ដោយ: Panhabot
  • 11:54 AM, 04 April
  • ប្រភព: 1M Health Tips
  • Tag: សុខភាព