អនុវត្ត​ដំណោះស្រាយ​៦​ចំណុច​ជួយ​ពន្លត់​កំហឹង​ក្នុង​ចិត្ត​អ្នក

ការ​ទប់​កំហឹង​ក្នុង​ចិត្ត​អាច​ជា​បញ្ហា​លំបាក​មួយ​សម្រាប់​មនុស្ស​ម្នាក់​ៗ ជា​ពិសេស​សម្រាប់​ជន​ដែល​ឆេវឆាវ ងាយ​ឆាប់​ខឹង តែ​ទោះជា​យ៉ាងណា​ក្តី កំហឹង​មិន​ផ្តល់​ផល​ល្អ​ទេ​។ ផ្ទុយ​មក​វិញ​អ្នក​កាន់តែ​ខឹង អ្នក​កាន់តែ​ខ្លី​បញ្ញា​។ បើ​ទោះ​ណា​វា​ជា​បញ្ហា​សាមញ្ញ​សម្រាប់​ផ្លូវចិត្ត តែ​វា​ក៏​ជា​រឿង​សំខាន់​ដែល​ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​តាម​មធ្យោបាយ​វិជ្ជមាន​ងាយ​ៗ​ដូច​ខាងក្រោម​នេះ ៖

១-​ត្រូវ​បន្ធូរ​អារម្មណ៍ និង​អំណត់​ជា​អតិបរិមា ៖ ការ​រាប់​ពី​លេខ​១​ដល់​លេខ​១០ មិនមែន​សម្រាប់​តែ​ក្មេង​ទេ​។ មុន​នឹង​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​តានតឹង​ណាមួយ ត្រូវ​ឆ្លៀតពេល​គិត​ពី​២​ទៅ​៣​នាទី ដកដង្ហើម​វែង​ៗ មួយ​ៗ ហើយ​រាប់​ឱ្យ​គ្រប់​១០ ។ ការ​បញ្ចេញ​ប្រតិកម្ម​យឺត​ពេល​លើ​ស្ថានភាព​ណាមួយ​ជួយ​ឱ្យ​អ្នកគ្រប់គ្រង​កំហឹង​បាន ។ ប្រសិនជា​ចាំបាច់ ចូរ​ដើរ​ចេញពី​បុគ្គល ឬ​ស្ថានភាព​ដែល​អ្នក​មិន​ពេញចិត្ត រហូត​ដល់​ភាព​មួម៉ៅ​របស់​អ្នក​ថយ​ចុះ​បន្តិច ។

២-​បញ្ចេញ​កំហឹង ឬ​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​នៅ​ពេល​ចិត្តស្ងប់ ៖ នៅ​ពេល​អ្នក​បាន​គិត​ច្បាស់លាស់ អ្នក​អាច​បញ្ចេញ​នូវ​ការ​មិន​ពេញចិត្ត​របស់​ខ្លួន ឬ​កំហឹង​របស់​ខ្លួន ប៉ុន្តែ​ក្នុង​មធ្យោបាយ​មិន​ប្រឈម​មុខ​ដាក់​គ្នា​។ ការ​បញ្ចេញ​កំហឹង​ក្នុង​លក្ខខណ្ឌ​បែប​នេះ​មិន​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​មាន​របួស ឬ​ឈឺចាប់​ទេ ហើយ​នេះ​ក៏​ជា​ចំណុច​ដែល​អ្នក​អាច​គ្រប់គ្រង​កំហឹង​បាន​ផង​ដែរ ។

៣-​ហាត់ប្រាណ ៖ សកម្មភាព​រាង​កាយ​អាច​ផ្តល់​ឱ្យ​ចិត្ត​របស់​អ្នក​នូវ​ច្រកចេញ​មួយ ជា​ពិសេស​ប្រសិនជា​អ្នក​ហៀបនឹង​ផ្ទុះ​កំហឹង ។ ប្រសិនជា​អ្នកដឹង​ថា កំហឹង​របស់​ខ្លួន​រឹតតែ​រីក​ធំ ចូរ​ហាត់ប្រាណ​ដោយ​ដើរ​លឿន ឬ​រត់ ឬ​ក៏​ចំណាយពេល​ធ្វើ​សកម្មភាព​រាង​កាយ​ណាមួយ​ដែល​អ្នក​ពេញចិត្ត ។ ការ​ហាត់ប្រាណ​នឹង​ជួយ​ជំរុញ​សកម្មភាព​បណ្តាសារ​ធាតុគីមី​ទាំងឡាយ​ក្នុង​ខួរក្បាល ហើយ​បន្ទាប់​មក​អាច​ធ្វើ​ឱ្យ​អ្នក​ស្រឡះ​អារម្មណ៍ និង​សប្បាយចិត្ត​ជាង​មុន ។

៤-​ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​មុន​នឹង​និយាយ​ចេញ ៖ ក្នុង​ពេល​ចិត្ត​កំពុង​ក្តៅ ឬ​ពុះកញ្ជ្រោល​ដោយ​កំហឹង គឺជា​ពេល​ដ៏​ផុយ​ស្រួយ​បំផុត និយាយ​ចេញ​នូវ​អ្វីមួយ​ដែល​នាំ​ឱ្យ​អ្នក​សោកស្តាយ​នៅ​ពេល​ក្រោយ ។ ចូរ​ចំណាយពេល​២​ទៅ​៣​នាទី ប្រមូល​យក​ការ​គិតពិចារណា​មុន​នឹង​និយាយ​រឿង​អ្វីមួយ ។

៥-​រក​ឱ្យ​ឃើញ​ដំណោះស្រាយ​ដែល​អាច​ទៅ​រួច ៖ ជំនួស​ឱ្យ​ការ​ផ្តោត​លើ​បញ្ហា​ដែល​ធ្វើ​ឱ្យ​អ្នក​មួម៉ៅ ចូរ​ក្រឡេក​ទៅ​ដោះស្រាយ​បញ្ហា​ដែល ងាយ​ៗ​នៅ​ក្បែរ​ខ្លួន ហើយ​អាច​ធ្វើ​ទៅ​បាន ។ ឧទាហរណ៍ ប្រសិនបើជា​កូន​ៗ​របស់​អ្នក​ធ្វើ​ឱ្យ​បន្ទប់​រញ៉េរញ៉ៃ ជា​ជាង​ការ​បញ្ចេញ​កំហឹង​ដាក់​ពួក​គេ អ្នក​គួរ​ចាក់សោ​បិទ​បន្ទប់​ចោល ។ ត្រូវ​រំលឹក​ខ្លួនឯង​ជា​ដរាប​ថា កំហឹង​នឹង​មិន​អាច​ជួសជុល​អ្វីមួយ​ឱ្យ​ល្អ​ប្រសើរ​បាន​ទេ ផ្ទុយ​ទៅ​វិញ​វា​រឹតតែ​ធ្វើ​ឱ្យ​បញ្ហា​នោះ​កាន់តែ​អាក្រក់​ឡើង ។

៦-​កុំ​ប្រកាន់ខ្ជាប់​នូវ​ការ​គំកួន ៖ ការ​អភ័យទោស​គឺជា​ឧបករណ៍​ស្រាយ​កំហឹង​ដ៏​មាន​ថាមពល ។ ប្រសិនជា​អ្នក​អនុញ្ញាត​ឱ្យ​កំហឹង និង​អារម្មណ៍​អវិជ្ជមាន​ផ្សេង​ទៀត​ផ្ទុះ​ចេញ អ្នក​នឹង​ត្រូវ​លេប​ភាព​ល្វីង​ជូរ​ចត់ ឬ​ភាព​អយុត្តិធម៌​ទុក​ក្នុង​ខ្លួន​ហើយ ។

ការ​ចេះ​អត់ឱន​ទោស​ដល់​បុគ្គល​ដែល​ខឹង​នឹង​អ្នក វា​អាច​នឹង​នាំ​ឱ្យ​អ្នក​ទាំង​២​រៀនសូត្រ​ស្វែង​យល់​នូវ​ការ​យល់​ច្រឡំ តែ​ទោះជា​យ៉ាងណា​ក្តី គេ​មិន​សង្ឃឹមទុក​ថា មនុស្ស​គ្រប់​គ្នា​ធ្វើ​អ្វីមួយ​ត្រូវចិត្ត​របស់​អ្នក​នោះ​ឡើយ ៕

ប្រភព៖​everyday

  • អនុវត្ត​ដំណោះស្រាយ​៦​ចំណុច​ជួយ​ពន្លត់​កំហឹង​ក្នុង​ចិត្ត​អ្នក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:ចំនេះដឹង
Tags: