Pancake បង្ហាញភាពផ្អែមល្អែម តាមរលកធាតុអាកាស ជាមួយលោក អធិការស្នេហាបណ្តូលចិត្ត ពិតជាផ្អែមពេកហើយ!

ថៃ៖ រយៈពេលចុងក្រោយនេះ ស្នេហារវាង Pancake និង លោកអធិការប៉ូលិស Saksoonthorn កាន់តែផ្អែមឡើងៗ ដូចជាស្រមោចនិងស្ករចឹង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន នឹងស្នេហារបស់អ្នកទាំង២ជាខ្លាំង។

ជាការពិតណាស់ មិនថាយ៉ាងណា នាពេលថ្មីៗនេះ គេសង្កេតឃើញថា នៅក្នុង គណនីបណ្តាញសង្គម អ្នកទាំង២ បានបង្ហោះរូបថតព្រមៗគ្នា នៃបង្ហាញសកម្មភាពរបស់អ្នកទាំង២ កំពុងតែនិយាយ វីដេអូខល មើលមុខគ្នា ដោយបញ្ជាក់ពីក្តីនឹករលឹក រវាងគ្នានឹងគ្នា មូលហេតុដោយសារ កញ្ញា Pancake មួយរយៈពេលនេះ នាងមិនបានជួបមុខ សង្សារបណ្តូលចិត្តនៅប្រទេសថៃនោះទេ ព្រោះតែកញ្ញា ជាប់រវល់នៅឯប្រទេសជប៉ុននោះឯង។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាព​ ដែលអ្នកទាំង២ បានបង្ហោះនោះ បានសរសេររៀបរាប់ថា៖

Pancake: "រាត្រីសួស្តីពីប្រទេសជប៉ុនចា! នឹកណាស់"

លោកអធិការ Sasoonthorn: "អគុណសំរាប់ការ ខល របស់អូនណា!"

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload