ម្ទេស​ប្លោក​បាន​ផ្ទុក​អាថ៌កំបាំង​ជា​ច្រើន​ចំពោះ​សុខភាព​ដែល​អ្នក​គួរ​តែ​ដឹង​ក្នុង​ពេល​នេះ!!

ម្ទេស​ប្លោក​​ជា​ប្រភេទ​បន្លែ​មាន​ការ​និយម​ដាំ​នៅ​តំបន់​ទំនាប​ដែល​ដី​មាន​ជី​ជាតិ​និង​មាន​ទឹក​សម្រាប់​ស្រោច​ស្រប​គ្រាប់​គ្រាន់។ម្ទេស​ប្លោក​មាន​ដើម​ពី​កន្លះ​ម៉ែត្រ​ដល់​មួយ​ម៉ែត្រ​ឬ​អាច​ខ្ពស់​ឬ​ទាប​តាម​តំបន់​ហើយ​មាន​ផ្កា​ពណ៌​ស​និង​មាន​ផ្លែ​ប៉ោង​ធំ​ជាង​ម្ទេស​ធម្មតា​ហើយ​មាន​ពណ៌​ផ្សេងៗ​តាម​ពូជ​នៃ​ការ​និយម​ដាំ។ម្ទេស​ប្លោក​ត្រូវ​បាន​មាន​ការ​និយម​យក​មក​ប្រើប្រាស់​ជា​បន្លែ​ផ្សំ​ជា​មួយ​បន្លែ​ផ្សេងៗ​ដើម្បី​បង្កើត​ជា​មុខ​ម្ហូប​ផ្សេងៗ​ដែល​ជួយ​បង្កើន​រស់​ជាតិ​និង​សម្រស់​ឲ្យ​មើល​ទៅ​កាន់​តែ​ចង់​ទទួល​ទាន។ការ​ទទួល​ទាន​ម្ទេស​ប្លោក​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ខាង​ក្រោម៖

-ម្ទេស​ប្លោក​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំាំ​នៃ​រាង​កាយ​ប្រឆាំង​និង​ជំងឺ​ផ្សេងៗ
-វីតាមីន​A​បាន​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​និង​ការពារ​ពី​ការ​កើត​ជំងឺ​ដុះ​កន្ទុយ​ថ្លែន​ក្នុង​ភ្នែក
-វីតាមីន​B​ជួយ​ពង្រឹង​ការ​ចងចាំ​និង​ជួយ​ជួសជុល​កោសិកា​ដែល​សឹករិចរិល​ឲ្យ​លូតលាស់​វិញ
-វីតាមីន​C​ជួយ​បម្លែង​ជាតិ​ខ្លាញ់​ទៅ​ជា​ថាមពល​និង​ជួយ​ឲ្យ​កោសិកា​ស្បែក​តឹង​ណែន​ក្មេង​ជាង​វ័យ
-វីតាមីន​E​ជួយ​ក្នុង​ការ​បំបាត់​ស្លាកស្នាម​និង​ជួយ​ការពារ​ពី​កាំ​រស្មី​UVនៃ​ព្រះអាទិត្យ
-ជួយ​ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​និង​ជួយ​ឲ្យ​ស្រក​ទម្ងន់
-ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ជៀស​វាង​ការ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម
-ជួយ​បណ្ដេញ​រំលាយ​កូឡេស្តេរុល​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម
-ជួយ​ប្រឆាំង​ការពារ​ពី​ការ​កកើត​របស់​កោសិកា​នៃ​ជំងឺ​មហារីក
-បាន​ជួយ​បង្កើត​គោលិកា​ឈាម​ក្រហម​ក្នុង​រាង​កាយ
-ជួយ​សម្រួល​ដល់​ចង្វាក់​បេះដូង​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ប្រក្រតី
-ជួយ​កម្ចាត់​និង​ការពារ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​រាងកាយ​កុំ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម
-ជួយ​ការពារ​ការ​កើត​អាការៈ​កក​ឈាម​ក្នុង​សរសៃ​ឈាម​និង​ខួរ​ក្បាល
-បាន​ជួយ​ប្រឆាំង​និង​វីរុស​ដែល​បណ្ដាល​ឲ្យ​កើត​អាការៈ​រមាស់​ រោល​និង​រលាក​ស្បែក

ប្រភព៖ cambomag

  • ម្ទេស​ប្លោក​បាន​ផ្ទុក​អាថ៌កំបាំង​ជា​ច្រើន​ចំពោះ​សុខភាព​ដែល​អ្នក​គួរ​តែ​ដឹង​ក្នុង​ពេល​នេះ!!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:សុខភាព
Tags: