ស្ងាត់​ៗ ​អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា​ Kaka កំពុង​លេច​ធ្លោ​​​​នៅ​សង្វៀន​​ថៃ​

អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា​ សុខ ធី ដែល​នៅ​ប្រទេស​ថៃ​ស្គាល់​រហស្សនាម​ថា Kaka ឬ​ឈ្មោះ​ពេញ​ KaKa Paemeanburi កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​ស្រាល​មួយ​របស់​​សង្វៀន​ប៉ុស្តិ៍​លេខ​៧​ថៃ។

 

ស្ងាត់​ៗ ​អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា​ Kaka កំពុង​លេច​ធ្លោ​​​​នៅ​សង្វៀន​​ថៃ​

Kaka  (​ក្រហម​) វាយ​លើ​កីឡាករ​ថៃ(​ខៀវ)  (រូបបត៖ Printscreen)

 

ឆ្លង​កាត់​ប្រកួត​សន្សំ​ពិន្ទុ​២​លើក​កន្លង​មក​ Kaka ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​​ដោយ​​ជ័យជម្នះ​ពិន្ទុ​ដាច់​តែ​ម្តង​លើ​អ្នក​ប្រដាល់​ម្ចាស់​ផ្ទះ​ថៃ។ ​កីឡាករ​កម្ពុជា​វ័យ​ក្មេង​រូប​នេះ​​​ធ្លាប់​ឡើង​សង្វៀន​អាស៊ី​អាគ្នេយ៍​ដែរ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ដោយ​បាន​ផ្តួល​រៀម​ច្បង ម៉ន រដ្ឋា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។

 

សុខ ធី​ ពិត​ជា​សក្ដិសម​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​លេច​ធ្លោ​​ខ្លាំង​ណាស់​តាម​រយៈ​ជំហរ​ដ៏​រឹង​មាំ​ ​កម្លាំង​ស៊ុហ្វ​​៥​ទឹក​ពេញ​​ដោយ​មិន​បាក់​ស្រុត​កម្លាំង​ បច្ចេកទេស​ល្អ​ជា​មួយ​កណ្តាប់​ដៃ​ច្បាស់​ៗ កម្លាំង​ជើង​ទាត់​ក៏​ខ្លាំង​ វាយ​កែង​ចេញ​ក៏​ល្អ និង​ស្នៀត​ឡើង​ជង្គង់​ដ៏​មុត​ស្រួច។ កាយ​សម្បទា​ក៏​ល្អ​ និង​កាត់​សក់​ខ្លី​សក្តិសម​ជា​អ្នក​ប្រដាល់​ពិតៗ។

 
ប្រកួត​ជា​មួយ​កីឡាករ​ថៃ​​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​លើក​ទី​១
 

GaGa Paemeanburi(Sokthy) vs Teelek Sor.WangchaisiCh7 28th Feb 2016

Posted by Sport And Honor Page on Sunday, February 28, 2016

 

ប្រកួត​ជា​មួយ​កីឡាករ​ថៃ​​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​លើកទី​២

 
ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ម៉ន រដ្ឋា

 

អត្ថបទ៖ ជាន ចាន់រ៉ា​​ ​